Close
Sponsor ads Featured-Image
Juventus រងពិន័យ ៦២ម៉ឺនផោន ករណីត្អូញត្អែរបើកប្រាក់ខែរបស់កីឡាករ
ទំហំអក្សរ
តូច
ធំ

(តូរីន)៖ ក្លិបបាល់ទាត់អាជីព Juventus ត្រូវតែបង់ប្រាក់ពិន័យប្រមាណ ៦២០០០០ផោន ទៅឲ្យអាជ្ញាធរបាល់ទាត់អ៉ីតាលី ដើម្បីដោះស្រាយករណីត្អូញត្អែរពីការបើកប្រាក់បៀវត្សរ៍របស់កីឡាករនាពេលកន្លងមក។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

ការព្រមព្រៀងពិន័យជាទឹកប្រាក់នេះដែរមានន័យថា ក្លិបសេះបង្កង់ Juventus មួយនេះ បានទទួលយកនូវការកាត់ ១០ពិន្ទុចេញពីលីគ Serie A រដូវកាលនេះ និងមិនរងពិន័យកាត់ពិន្ទុច្រើនជាងនេះទៀតឡើយ ពោលគឺចប់គ្រប់ករណីសម្រាប់ក្លិបប្រចាំនៅទីក្រុង Turin នេះតែម្តង។

ភ្លាមៗនោះដែរ Juventus ក៏បានចេញសេចក្តីថ្លែងការណ៍ដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា BBC ឲ្យដឹងថា «កិច្ចព្រមព្រៀងចុងក្រោយនេះដែរ នឹងធ្វើឲ្យក្លិបទទួលបានលទ្ធផលវិជ្ជមាន ដែលអាចធ្វើឲ្យក្លិបមានលំនឹងឡើងវិញ ក្រោយមានភាពតានតឹងមួយរយៈពេលកន្លងមក។ នេះមានន័យថា អាចអនុញ្ញាតដល់អ្នកចាត់ការទូទៅ លោក Massimiliano Allegri និងកីឡាករទាំងអស់ផ្តោតតែទៅលើគម្រោងសម្រាប់រដូវបន្ទាប់ផងដែរ»។

ក្រោយរងពិន័យនៃការកាត់ ១០ពិន្ទុចេញពី Serie A រដូវកាលនេះ បានធ្វើឲ្យ Juventus ធ្លាក់ពីលេខ២ មកលេខ៧ វិញនៅក្រៅតំបន់កៅអីលេងពានអឺរ៉ុបនារដូវកាលក្រោយ ដ្បិតនៅសល់ ១ប្រកួតមុនបិទរដូវកាលនេះដ៏ពេញលេញ។

ពួកគេនៅចាញ់ ១ពិន្ទុពីក្រុម Roma និងដាច់ ២ពិន្ទុផងដែរពីក្រុមលេខ៥ Atalanta ពីតំបន់កៅអីលេងពាន Europa League និង Europa Conference League ផងដែរ។ ក្រុមដែលដឹកនាំដោយលោក Allegri នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Udinese សម្រាប់ ១ប្រកួតចុងក្រោយនារាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ៕

Topics
អត្ថបទកំពុងចាប់អារម្មណ៍៖
តារាឆ្នើមវ័យក្មេង៦រូបឈានមុខគេណាខ្លះ ប្រជែងពានកីឡាករវ័យក្មេងលេងល្អនៅ PL ប្រចាំឆ្នាំ ២០២៤/២៥
featured image

(អង់គ្លេស)៖ កីឡាករឆ្នើមចំនួន ៦នាក់ ដែលឈានមកដល់ការបោះឆ្នោតជុំចុងក្រោយ ដើម្បីឈ្នះពានកីឡាករវ័យក្មេងលេងល្អប្រចាំរដូវកាល ២០២៤-២៥ ( Men’s PFA Young Player of the Year ) នៅលីគកំពូលអង់គ្លេស Premier League ត្រូវបានប្រកាស។ កីឡាករទាំង ៦ នាក់នោះមានដូចខាងក្រោម៖អត្ថបទកំពុងចាប់អារម្មណ៍៖ រឿងដដែលៗ! ក្លឹប១នេះ ត្រូវបាន Premier League ដាក់ពិន័យជាង១,៣លានដុល្លារ ករណីពន្យារពេលការប្រកួត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ១. Liam Delap : ខ្សែប្រយុទ្ធដែលទើបបានផ្ទេរពីក្លឹប Ipswich Town ទៅកាន់តោខៀវ Chelsea ។ ២. Myles Lewis-Skelly : ខ្សែការពាររបស់កាំភ្លើងធំ Arsenal ។ ៣. Dean Huijsen […]

ចុចអានបន្ត
អត្ថបទទាក់ទង