Liverpool តែងតាំងលោក Schmadtke ជានាយកផ្នែកកីឡា

Published 3 years ago
699 Views
ទំហំអក្សរ
តូច
ធំ

(ឡុងដ៍)៖ Liverpool បានតែងតាំងលោក Jorg Schmadtke ជានាយកផ្នែកកីឡាថ្មីរបស់ក្លិប។ នេះបើតាមក្លិបលេងនៅ Premier League បានឲ្យដឹងនៅថ្ងៃអង្គារ ខណៈពួកគេកំពុងស្តារឡើងវិញ សម្រាប់រដូវកាលក្រោយ បន្ទាប់ពីបរាជ័យក្នុងការប្រជែងកៅអីលេងពាន Champions League សម្រាប់រដូវកាលក្រោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា បុរសវ័យ ៥៣ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ បានចំណាយពេលជាង ៤ឆ្នាំ ក្នុងតួនាទីដូចគ្នានៅក្លិប Wolfsburg ដែលលេងនៅ Bundesliga។ លោកក៏បានកាន់តួនាទីស្រដៀងគ្នានេះនៅក្លិប Cologne, Hannover និងក្លិប Alemannia Aachen ដែរ។

លោក Schmadtke នឹងចាប់ផ្តើមតួនាទីថ្មីរបស់លោកជាមួយ Liverpool នាថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយនឹងជំនួសតំណែងលោក Julian Ward ដែលបានលាឈប់ បន្ទាប់ពីកាន់តួនាទីនេះអស់ ១២ខែ និងបានធ្វើការជាង ១ទសវត្សរ៍នៅក្លិបម្ចាស់កីឡដ្ឋាន Anfield។

​សូមជម្រាបថា Liverpool បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុង Premier League និងអត់មានកៅអីលេងពានអឺរ៉ុប UEFA Champions League ជាលើកដំបូង គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៦-២០១៧ មក៕

Related Articles