

(ឡុងដ៍)៖ Liverpool បានតែងតាំងលោក Jorg Schmadtke ជានាយកផ្នែកកីឡាថ្មីរបស់ក្លិប។ នេះបើតាមក្លិបលេងនៅ Premier League បានឲ្យដឹងនៅថ្ងៃអង្គារ ខណៈពួកគេកំពុងស្តារឡើងវិញ សម្រាប់រដូវកាលក្រោយ បន្ទាប់ពីបរាជ័យក្នុងការប្រជែងកៅអីលេងពាន Champions League សម្រាប់រដូវកាលក្រោយ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា បុរសវ័យ ៥៣ឆ្នាំ សញ្ជាតិអាល្លឺម៉ង់រូបនេះ បានចំណាយពេលជាង ៤ឆ្នាំ ក្នុងតួនាទីដូចគ្នានៅក្លិប Wolfsburg ដែលលេងនៅ Bundesliga។ លោកក៏បានកាន់តួនាទីស្រដៀងគ្នានេះនៅក្លិប Cologne, Hannover និងក្លិប Alemannia Aachen ដែរ។
លោក Schmadtke នឹងចាប់ផ្តើមតួនាទីថ្មីរបស់លោកជាមួយ Liverpool នាថ្ងៃទី០១ ខែកក្កដាខាងមុខ ហើយនឹងជំនួសតំណែងលោក Julian Ward ដែលបានលាឈប់ បន្ទាប់ពីកាន់តួនាទីនេះអស់ ១២ខែ និងបានធ្វើការជាង ១ទសវត្សរ៍នៅក្លិបម្ចាស់កីឡដ្ឋាន Anfield។
សូមជម្រាបថា Liverpool បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៥ ក្នុង Premier League និងអត់មានកៅអីលេងពានអឺរ៉ុប UEFA Champions League ជាលើកដំបូង គិតចាប់តាំងពីរដូវកាលឆ្នាំ២០១៦-២០១៧ មក៕

(បរទេស)៖ ក្លឹបនៅអារ៉ាប៊ីសាអូឌីត Al Ahli ត្រូវបានរាយការណ៍មកថា បានផ្តល់នូវកញ្ចប់លុយធំសម្បើមប្រមាណជា ៥១លានអឺរ៉ូ ក្នុង១ឆ្នាំ ជាថ្នូរនៃការចាកចេញរបស់ខ្សែបម្រើឆ្នើមវ័យក្មេងរបស់ក្លឹបកាតាឡាន់ Barcelona គឺ Fermin Lopez ។ យ៉ាងណាមិញ Lopez មានកិច្ចសន្យាកុងត្រាជាមួយ Barca ដល់ឆ្នាំ ២០២៩។ ជាមួយគ្នានេះ រូបគេមិនទាន់បានលេងជម្រើស១១នាក់ដំបូងនៅឡើយនោះទេ ស្របពេលលោកគ្រូ Hansi Flick មិនទាន់ទុកចិត្ត។អត្ថបទកំពុងចាប់អារម្មណ៍៖ តារាឆ្នើមវ័យក្មេង៦រូបឈានមុខគេណាខ្លះ ប្រជែងពានកីឡាករវ័យក្មេងលេងល្អនៅ PL ប្រចាំឆ្នាំ ២០២៤/២៥ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា Barcelona មិនមានបំណងក្នុងការលក់តារាឆ្នើមវ័យ ២២ឆ្នាំ រូបនេះទេ បើទោះបីជាក្លឹបទុករូបគេជាបម្រុងក៏ដោយ។ ទោះជាយ៉ាងនេះក្តី ក្លឹបមិនហាមឃាត់លើការសម្រចចិត្តរបស់ Lopez ក្នុងការចាកចេញនោះដែរ៕ ប្រភព៖ SportsMole



