

(បរទេស)៖ កីឡាករ Bruno Fernandes របស់ក្លឹបបិសាចក្រហម Manchester United បានជំរុញឱ្យក្លឹបពិចារណាលើការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Benfica គឺកីឡាករ Goncalo Ramos ដែលជាមិត្តនៅក្រុមជម្រើសជាតិជាមួយគ្នា។ Bruno បាននិយាយទៀតថា «គាត់អាចក្លាយជាកីឡាករខ្សែប្រយុទ្ធដ៏ល្អបំផុតមួយនៅក្នុងពិភពលោក»។

The Daily Mirror បានអះអាងថាកាលពីដើមខែឧសភាថា Man United កំពុងរៀបចំផែនការផ្លាស់ប្តូរ ដើម្បីនាំយកកីឡាករវ័យ ២១ ឆ្នាំទៅកាន់ Old Trafford នៅរដូវក្តៅនេះ។ Ramos បានស៊ុតបញ្ចូលទីបាន ២៧ គ្រាប់នៅក្នុងការប្រកួតទាំងអស់សម្រាប់ Benfica ក្នុងរដូវកាលនេះ ដោយគ្រាប់បាល់ចំនួន ៧ គ្រាប់ត្រូវបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួន ១៤ លើកក្នុងក្របខ័ណ្ឌ Champions League ទាំងវគ្គជម្រុះ និងវគ្គចែកពូល។ កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះក៏អាចរកបាន Hat-trick ដ៏គួរឱ្យភ្ញាក់ផ្អើលផងដែរ អំឡុងពេលឈ្នះ ៦-១ លើប្រទេសស្វីសក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ World Cup ក្នុងខែធ្នូ កន្លងទៅ បន្ទាប់ពីបានជំនួសតំណែង Cristiano Ronaldo ក្នុងការលេងជម្រើស ១១ នាក់ដំបូងរបស់អ្នកចាត់ការ Fernando Santos ។ Ramos ត្រូវបានគេកំណត់ថាជាជម្រើស សម្រាប់ជំនួសកីឡាករ Harry Kane ដែលជាគោលដៅចម្បងរបស់លោក Erik ten Hag ផងដែរ៕
ប្រភព៖ sportbible.com

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible


