

បរទេស៖ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik Ten Hag បានចេញមកនិយាយអំពីអនាគតរបស់ខ្សែប្រយុទ្ធឆ្នើម Mason Greenwood នៅទឹកដី Old Trafford ។ ក្នុងកិច្ចសម្ភាហ៍ជាមួយនឹង The Time នៅសប្តាហ៍នេះគាត់បាននិយាយថា៖ ខ្សែប្រយុទ្ធដែលបានស៊ុតបញ្ចូលទីបាន 36 គ្រាប់ក្នុងការបង្ហាញខ្លួន 130 សម្រាប់ក្លឹបនៅ Premier League បាន បង្ហាញកាលពីអតីតកាលថា គាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីខ្សែប្រយុទ្ធទោល។ អ្នកចាត់ការសញ្ជាតិហូឡង់ក៏បានសង្កត់ធ្ងន់ថា វាមិនមែនជាការសម្រេចចិត្តរបស់គាត់ថា តើគាត់ត្រលប់មកវិញឬអត់ទេ។ មុនពេលឆ្លើយសំណួរលើ Greenwood លោក Ten Hag បាននិយាយថា គាត់ត្រូវការកីឡាករម្នាក់ទៀតនៅក្នុងក្រុមរបស់គាត់ដែលមានសមត្ថភាពបន្ធូរបន្ថយបន្ទុកស៊ុតបញ្ចូលទីលើ Marcus Rashford ។ គាត់បាននិយាយថា “អ្វីដែលយើងត្រូវការក្រៅពី Marcus Rashford គឺជាកីឡាករបន្ថែមម្នាក់ដែលមានសមត្ថភាពស៊ុតបញ្ចូលទី ថាតើវាចេញពីក្រុមរបស់យើងផ្ទាល់ ឬយើងត្រូវចុះហត្ថលេខាមួយ”។


FILE PHOTO: Soccer Football – Premier League – Manchester United v Leeds United – Old Trafford, Manchester, Britain – August 14, 2021 Manchester United’s Mason Greenwood REUTERS/Phil Noble EDITORIAL USE ONLY. No use with unauthorized audio, video, data, fixture lists, club/league logos or ‘live’ services. Online in-match use limited to 75 images, no video emulation. No use in betting, games or single club /league/player publications. Please contact your account representative for further details./File Photo

(បារាំង)៖ ម្ចាស់កំណត់ត្រាអ្នកស៊ុតបានច្រើនគ្រាប់ឱ្យជម្រើសជាតិមាន់គកបារាំង Olivier Giroud បានត្រឡប់ទៅប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Ligue 1 វិញ ក្នុងក្លឹប Lille បន្ទាប់ពីចាកចេញពីក្លឹបអាមេរិក Los Angeles FC រួចមក។ ខ្សែប្រយុទ្ធជើងចាស់ ជាអតីតម៉ាស៊ីនរកគ្រាប់បាល់របស់បារាំង នៃកំណត់ត្រា ៥៧គ្រាប់ច្រើនជាងគេ ពីការបង្ហាញខ្លួនចំនួន ១៣៧លើក។ ការវិលមកលេងនៅទឹកដីអឺរ៉ុប ក្រោយពេលឃ្លាតឆ្ងាយត្រឹមតែ១រដូវកាល Giroud បានព្រមព្រៀងចុះកិច្ចសន្យាតែ ១ឆ្នាំ ជាមួយ Lille បន្ទាប់ពីរូបគេបានបង្ហាញខ្លួនលើកចុងក្រោយនៅ Major League Soccer ជាមួយ LAFC ក្នុងកម្មវិធី FIFA Club World Cup ២០២៥៕អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកលេងក្បាលមាន់គកបារាំង Giroud សម្រេចទៅរួមទ្រនំនៅក្លឹប League 1 មួយនេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ BBC


