Close
Sponsor ads Featured-Image
Roy Keane ជឿថាក្រុមមួយនេះគឺជាគូប្រជែងពាន EPL ជាមួយ Man.City នៅរដូវកាលក្រោយ
ទំហំអក្សរ
តូច
ធំ

វីរបុរសក្រុមបិសាចក្រហមលោក Roy Keane បានគាំទ្រអតីតក្រុម Manchester United របស់ខ្លួនថាគឺជាគូប្រជែងតែមួយគត់ដែលនិងចូលមក​ដណ្តើមពាន ក្របខណ្ឌ EPL ជាមួយក្រុមជើងឯកMan. City នៅរដូវកាលក្រោយ ជំនួសក្រុមគូប្រជែង Arsenal, Liverpool និង Chelsea ក្នុងព្រឹត្តិការណ៍​នេះ។ សម្រាប់រដូវកាលនេះបើ​ទោះបីជា Arsenal ស្ទើរតែអាចដណ្តើមបានពានពី Man City ក្នុងរយៈពេល១៩ឆ្នាំ ប៉ុន្តែ ក្រុមលោក Pep ទីបំផុតនៅតែអាចការពារ​តំណែងជើងឯកដោយឈ្នះដាច់ ៥ ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal និង ១៤ពិន្ទុ នាំមុខក្រុមលេខ ៣ Manchester United ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

សម្រាប់ Man. United បានចាប់ផ្តើមរដូវកាលថ្មីនេះបានល្អជាងរដូវកាលមុនៗ ពោលគឺមានកៅអីលេងនៅក្របខណ្ឌ Champions League ឡើងវិញក្រោមការដឹកនាំរបស់លោក Erik ten Hag និងឈ្នះពាន League Cup ជាលើកដំបូងគិតចាប់តំាងពីឆ្នាំ ២០១៧ មុនពេលពួកគេជួបជាមួយ Man.City នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ប្រភព:metro

អត្ថបទទាក់ទង