

វីរបុរសក្រុមបិសាចក្រហមលោក Roy Keane បានគាំទ្រអតីតក្រុម Manchester United របស់ខ្លួនថាគឺជាគូប្រជែងតែមួយគត់ដែលនិងចូលមកដណ្តើមពាន ក្របខណ្ឌ EPL ជាមួយក្រុមជើងឯកMan. City នៅរដូវកាលក្រោយ ជំនួសក្រុមគូប្រជែង Arsenal, Liverpool និង Chelsea ក្នុងព្រឹត្តិការណ៍នេះ។ សម្រាប់រដូវកាលនេះបើទោះបីជា Arsenal ស្ទើរតែអាចដណ្តើមបានពានពី Man City ក្នុងរយៈពេល១៩ឆ្នាំ ប៉ុន្តែ ក្រុមលោក Pep ទីបំផុតនៅតែអាចការពារតំណែងជើងឯកដោយឈ្នះដាច់ ៥ ពិន្ទុនាំមុខក្រុមរងជើងឯក Arsenal និង ១៤ពិន្ទុ នាំមុខក្រុមលេខ ៣ Manchester United ។

សម្រាប់ Man. United បានចាប់ផ្តើមរដូវកាលថ្មីនេះបានល្អជាងរដូវកាលមុនៗ ពោលគឺមានកៅអីលេងនៅក្របខណ្ឌ Champions League ឡើងវិញក្រោមការដឹកនាំរបស់លោក Erik ten Hag និងឈ្នះពាន League Cup ជាលើកដំបូងគិតចាប់តំាងពីឆ្នាំ ២០១៧ មុនពេលពួកគេជួបជាមួយ Man.City នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
ប្រភព:metro

គេហទំព័រ ESPN បានចុះផ្សាយថាក្លឹបអ្នកមានបុណ្យ Barcelona និងផ្តល់កុងត្រាដល់អ្នកចាំទីជើងចាស់ Wojciech Szczęsny ជាមួយកិច្ចសន្យាថ្មីរយៈពេល ២ ឆ្នាំជាមួយក្លឹបក្នុងពេលឆាប់ៗនេះ បន្ទាប់ពីបានជួយក្លឹបឈ្នះពានរង្វាន់ក្នុងស្រុកចំនួនបីកាលពីរដូវកាលមុន។Szczęsny វ័យ 35 ឆ្នាំសញ្ជាតិប៉ូឡូញបានបង្ហើបប្រាប់ កាលពីខែឧសភាថា Barcelona បានផ្តល់ឱ្យគាត់នូវកិច្ចព្រមព្រៀងថ្មី តែសាម៉ីខ្លួនត្រូវការពេលវេលាដើម្បីពិចារណាលើសំណើនេះ។ចាប់តាំងពីពេលនោះមក Barcelona បាន បានចុះហត្ថលេខានាំយកអ្នកចាំទី Joan García ពី Espanyol ក្នុងតម្លៃ ២៥ លានអឺរ៉ូ (២៩.៤ លានដុល្លារ) ខណៈអ្នកចាំទីសញ្ជាតិអាឡឺម៉ង់ Marc-André ter Stegen នៅតែបន្តស្នាក់នៅក្លឹបដដែល គិតមកដល់ត្រឹមម៉ោងនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្រៅពីដាក់អាវស្លាកលេខ២០ចូលនិវត្តន៍ ! Liverpool បន្តខ្នះខ្នែងធ្វើរឿងសំខាន់មួយនេះដល់ Diogo Jota (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព:ESPN វីដេអូ



