Close
Featured-Image
Man.Utd ចង់ផ្តួល Fulham ដើម្បីបិទបញ្ចប់រដូវកាលឈរនៅចំណាត់ថ្នាក់Top-៣
ទំហំអក្សរ
តូច
ធំ

ម្ចាស់ផ្ទះបិសាចក្រហម Man.Utd ត្រៀមទទួលក្រុមភ្ញៀវ Fulham នៅទឹកដី Old Trafford នាថ្ងៃបិទបញ្ចប់រដូវកាលនៅវេលាម៉ោង១០និង៣០នាទី យប់ថ្ងៃអាទិត្យស្អែកនេះ។ ក្រុម Man.Utd ដែលបច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខរៀងទី៣ មានបំណងចង់ផ្តួល Fulham បន្តទៀត ក្រោយផ្តួល Chelsea កាលពីពាក់កណ្តាលសប្តាហ៍ និង Wolver ព្រមទាំង Bournemouth ដើម្បីធានាបានតំណែងTop-៣ ខណៈគិតត្រឹមសប្តាហ៍ទី៣៧ពួកគេ មានគម្លាត ពីក្រុមលេខ៤ Newcastle តែ២ពិន្ទុប៉ុណ្ណោះ។
សម្រាប់Fulham វិញបច្ចុប្បន្នឈរនៅលេខរៀងទី១០ និងបានធានាសុវត្តិភាពមិនធ្លាក់ទៅលេងនៅChampionshipជាលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៤​ក្រោយឡើងមកក្របខណ្ឌ EPLបាន១រដូវកាល។ Fulham ប្រកួតចុងក្រោយផ្តួលម្ចាស់ផ្ទះSouthampton ក្នុងលទ្ធផល ២ទល់និង០។
ប្រវត្តិជួបគ្នា១៥ប្រកួតចុងក្រោយMan.Utd ឈ្នះFulham ១៣ដងនៅគ្រប់ក្របខណ្ឌប្រកួតនាទឹកដី​ Old Trafford។

១.៦ប្រកួតចុងក្រោយសម្រាប់Man.Utd នៅEPL គឺ ឈ្នះ៤ និងចាញ់២ ខណៈ Fulham ឈ្នះ២ចាញ់៣ស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Man.Utd
De Gea; Dalot, Maguire, Lindelof, Malacia; Fernandes, Casemiro, McTominay; Sancho, Martial, Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Fulham
Leno; Tete, Adarabioyo, Diop, Robinson; Reed, Palhinha; Wilson, Cairney, Willian; Mitrovic
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.Utd ២:១ Fulham

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ)
featured image

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករ​ឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។  គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះ​កីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ […]

ចុចអានបន្ត
អត្ថបទទាក់ទង