Close
Close
Ads: 88BOL
Liverpool ចង់បញ្ចប់រដូវកាលដោយលទ្ធផលវិជ្ជមានពេលជួបម្ចាស់ផ្ទះ Southampton
ទំហំអក្សរ
តូច
ធំ

ក្រោយមិនអាចបញ្ចប់បំណងTop-៤បាននោះ ក្រុមហង្សក្រហម Liverpool ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះដែលត្រូវបានកាត់ចេញពីក្របខណ្ឌ EPL មុនគេ​នោះគឺ Southampton សម្រាប់ការប្រកួតទាំង១០គូនៅរាត្រីថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង១០និង៣០នាទីយប់។ អាចចាត់ទុកថាជាការប្រកួតបង្គ្រប់កិច្ចបិទរដូវកាល ប៉ុន្តែក្រុមចំណាត់ថ្នាក់លេខ៥ Liverpool មានបំណងចង់ទទួលបានលទ្ធផលវិជ្ជមានពីការប្រកួត​ចុងក្រោយនេះ ខណៈដែល Southampton មិនដែល ឈ្នះក្នុងផ្ទះគិតត្រឹម៣ប្រកួតចុងក្រោយ ប៉ុន្តែ Liverpoolបានឈ្នះរាល់ការប្រកួត៣ដងក្រៅដីចុងក្រោយទៅវិញ។
ប្រវត្តិជួបគ្នា១១លើកគ្រប់ក្របខណ្ឌប្រកួតគឺLiverpoolឈ្នះ១០ដងហើយហង្សក្រហមតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេរាល់ការប្រកួតម្តង​ៗ៕

១.សម្រាប់៦ប្រកួតចុងក្រោយរបស់Southampton នៅEPLគឺ ចាញ់៥ស្មើ១ ខណៈ Liverpool ឈ្នះ៦ប្រកួត។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton អាចនិងចូលលេង
McCarthy; Bree, Bednarek, Lyanco, Walker-Peters; Ward-Prowse, Lavia; Walcott, Alcaraz, Elyounoussi; Aribo
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton អាចនិងចូលលេង
Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Milner, Fabinho, Oxlade-Chamberlain; Salah, Firmino, Diaz
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.#លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ គឺ Southampton ១:Liverpool ៤។
ប្រភព:Sportsmole&whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
គួរឲ្យគោរព! លោក ស៊ន អេលីត ទទួលយកលទ្ធផលយ៉ាងពេញចិត្ត បើទោះបីកូនសិស្ស លោកទទួលលទ្ធផលមិនសូវល្អក្តី
featured image

ប្រដាល់គុនខ្មែរ៖ ក្រោយចប់ការប្រកួតរវាង ឈុត សេរីវ៉ាន់ថង និង អេលីត សាន់ កាលពីយប់មិញនេះមានការប្រកែងវែកញែកគ្នាជាច្រើនជុំវិញការកាត់សេចក្តីរបស់លោកអាជ្ញា ដែលឲ្យ ឈុត សេរីវ៉ាន់ថង ឈ្នះ ប៉ុន្តែយ៉ាងណាមិញ លោកគ្រូ ស៊ន អេលីត មិនបានប្រតិកម្មលើការកាត់សេចក្តីរបស់អាជ្ញាកណ្តាល់ឡើយ ហើយរូបលោកថែមទាំងឲ្យអ្នកគាំទ្រឈប់វែកញែករឿងនេះបន្តទៀតផងដែរ។ លោក ស៊ន អេលីត បានបង្ហោះលើគណនីអាខោន Facebook របស់ខ្លួនរូបលោកថា៖ «សំរាប់ខ្ញុំពិតជាទទួលស្គាល់លទ្ធផងមួយនេះថាសិស្សរបស់ខ្ញុំ អេលីត សាន់ ពិតជាចាញ់វ៉ាន់ថងមែនសូមបងប្អូនកុំបង្ហោះអ្វីមិនសមរម្យអី សូមអរគុណ» អត្ថបទកំពុងចាប់អារម្មណ៍៖ អ្នកគាំទ្រស្ទើមិនគួ​រឲ្យជឿថា កីឡាករ Burnley ត្រឡប់ទៅហ្វឹកហាត់មុនបើករដូវកាលវិញ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL