
ក្រោយមិនអាចបញ្ចប់បំណងTop-៤បាននោះ ក្រុមហង្សក្រហម Liverpool ត្រូវធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះដែលត្រូវបានកាត់ចេញពីក្របខណ្ឌ EPL មុនគេនោះគឺ Southampton សម្រាប់ការប្រកួតទាំង១០គូនៅរាត្រីថ្ងៃអាទិត្យស្អែកនេះវេលាម៉ោង១០និង៣០នាទីយប់។ អាចចាត់ទុកថាជាការប្រកួតបង្គ្រប់កិច្ចបិទរដូវកាល ប៉ុន្តែក្រុមចំណាត់ថ្នាក់លេខ៥ Liverpool មានបំណងចង់ទទួលបានលទ្ធផលវិជ្ជមានពីការប្រកួតចុងក្រោយនេះ ខណៈដែល Southampton មិនដែល ឈ្នះក្នុងផ្ទះគិតត្រឹម៣ប្រកួតចុងក្រោយ ប៉ុន្តែ Liverpoolបានឈ្នះរាល់ការប្រកួត៣ដងក្រៅដីចុងក្រោយទៅវិញ។
ប្រវត្តិជួបគ្នា១១លើកគ្រប់ក្របខណ្ឌប្រកួតគឺLiverpoolឈ្នះ១០ដងហើយហង្សក្រហមតែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេរាល់ការប្រកួតម្តងៗ៕
១.សម្រាប់៦ប្រកួតចុងក្រោយរបស់Southampton នៅEPLគឺ ចាញ់៥ស្មើ១ ខណៈ Liverpool ឈ្នះ៦ប្រកួត។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton អាចនិងចូលលេង
McCarthy; Bree, Bednarek, Lyanco, Walker-Peters; Ward-Prowse, Lavia; Walcott, Alcaraz, Elyounoussi; Aribo
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Southampton អាចនិងចូលលេង
Alisson; Alexander-Arnold, Matip, Van Dijk, Tsimikas; Milner, Fabinho, Oxlade-Chamberlain; Salah, Firmino, Diaz
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៤.#លទ្ធផលទស្សន៍ទាយសម្រាប់គូនេះ គឺ Southampton ១:Liverpool ៤។
ប្រភព:Sportsmole&whoscored

បរទេសៈ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United គឺ Marcus Rashford ដែលបច្ចុប្បន្នកំពុងលេងនៅក្លឹប Aston VIlla ក្នុងលក្ខខណ្ឌខ្ជីជើង ត្រូវបានគេរាយការណ៍ថា បានបើកការចរចារក្នុងការទទួលយកការកាត់ប្រាក់ឈ្នួល ដើម្បីអាចបញ្ចប់ការផ្ទេរទៅកាន់ក្លឹប FC Barcelona ដែលជាក្លឹបក្នុងក្តីស្រមៃរបស់គេ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Rashford ចង់ផ្ទេរទៅកាន់ក្លឹបនៅអេស្ប៉ាញមួយ នៅទីផ្សារដោះដូរខាងមុខ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស បច្ចុប្បន្នក្រុម Aston Villa បានមានសិទ្ធិក្នុងការទិញខ្សែប្រយុទ្ធរូបនេះក្នុងតម្លៃ៤០លានផោន តែ Rashford ហាក់បីចង់បង្ហាញផ្ទេរទៅកាន់ក្លឹបនៅទឹកដីអេស្ប៉ាញជាង ។ ទោះបីជាយ៉ាងណាមិញ Barcelona នៅតែបន្តជួបប្រទះបញ្ហាហិរញ្ញវត្ថុ ហើយ La Liga បន្តដាក់សម្ពាធយ៉ាងតឹងរឹងលើប្រាក់ឈ្នួលរបស់កីឡាករ ដែលនេះអាចជាមូលហេតុដ៏ពិបាកសម្រាប់ Barcelona ក្នុងការចុះកុងត្រាលើកីឡាករថ្មី៕



