Ads: 88BOL
Real Madrid ចូលប្រជែងជាមួយនឹងក្លឹប Man Utd ក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមម្នាក់
ទំហំអក្សរ
តូច
ធំ

បរទេស៖ ក្លឹបអធិរាជ្យស Real Madrid បានត្រៀមខ្លួនរួចជាស្រេចក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur គឺ Harry Kane ដែលជាគោលដៅយូរឆ្នាំមកហើយរបស់ក្រុមបិសាចក្រហម Manchester United ។ គួរបញ្ជាក់ផងដែលថា Harry Kane ទំនងជាសម្រេចចិត្តចាកចេញពីក្លឹប Tottenham Hotspur នាពេលបញ្ចប់រដូវកាលនេះ បន្ទាប់ខកខានអស់ជាច្រើនរដូវកាល ដោយសារតែការរារាំពីសំណាក់ម្ចាស់ក្លឹបលោក Levy ខណៈ Man City ធ្លាប់ផ្តល់តម្លៃកប់ពពក ក៏ Spur នៅតែមិនព្រមលក់។ យ៉ាងណាមិញនេះ រដូវកាលនេះត្រូវបានគេរំពឹងថា ជារដូវកាលចុងក្រោយសម្រាប់ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះហើយ ដោយកិច្ចសន្យាបច្ចុប្បន្នរបស់គេនឹងផុតសុពលភាពនៅចុងឆ្នាំ២០២៤ ខណៈ Tottenham Hotspur មានត្រឹមកៅអីលេងនៅ UEFA Conferrence League ប៉ុណ្ណោះនារដូវកាលក្រោយ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Harry Kane celebrates scoring for Tottenham Hotspur on May 6, 2023

ខ្សែប្រយុទ្ធវ័យ២៩ឆ្នាំរូបនេះនៅតែជាកីឡាករដ៏លេងធ្លោម្នាក់នៅក្នុងទីផ្សារដោះដូរនាពេលបច្ចុប្បន្ន ខណៈមានក្លឹបជាច្រើនកំពុងរក្សាកូនចិត្តចង់បានរូបគេ ។ ទោះបីជាយ៉ាងបច្ចុប្បន្នគឺមានតែ Man Utd មួយប៉ុណ្ណោះដែលគេសង្កេតឃើញថា មានភាគរយខ្ពស់ជាងគេក្នុងការចុះកុងត្រាខ្សែប្រយុទ្ធឆ្នើមរូបនេះ ដោយលោក Erik Ten Hag កំពុងសម្លឹងរកការពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឲ្យកាន់តែប្រយុទ្ធនៅរដូវកាលក្រោយ បន្ទាប់ពីការចាកចេញរបស់ Cristiano Ronaldo កាលពីខែមករាកន្លង។ យ៉ាងណាមិញពុំទាន់មានព័ត៍មានច្បាស់ការណ៍មួយនៅឡើយទេ ជុំវិញការផ្ទេរខ្សែប្រយុទ្ធរូបនេះទៅកាន់ Man Utd ដោយឡែកក្រុម Real Madrid ក៏ចាប់ផ្តើមការចាប់អារម្មណ៍លើ Harry Kane ផងដែរ ។ Real Madrid បច្ចុប្បន្នបានត្រៀមលុយជាច្រើនដើម្បីពង្រឹងតំបន់មួយចំនួនរបស់ខ្លួននៅរដូវកាលក្រោយ បន្ទាប់ពីរដូវកាលនេះហាក់បីមិនសូវបង្ហាញទម្រង់លេងបានល្អប្រសើរឡើយ ។

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹប Leeds United បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹកលោក Sam Allardyce
featured image

បរទេស៖ ក្រុម Leeds United បានបញ្ជាក់ថា គ្រូបង្វឹកបណ្ដោះអាសន្នលោក Sam Allardyce បានចាកចេញពីក្លឹបដោយការយល់ព្រមគ្នាទៅវិញទៅមក។ បុរសវ័យ 68 ឆ្នាំរូបនេះបានចូលកាន់តំណែងនៅ Elland Road ក្នុងរយៈពេលខ្លី កាលពីដើមខែមុន ដោយត្រលប់មកគ្រប់គ្រងវិញបន្ទាប់ពីចំណាយពេលជិត ២ ឆ្នាំបន្ទាប់ពីការបណ្តេញចេញ Javi Gracia ។ Allardyce បានមកដល់ Elland Road ជាមួយនឹងក្រុម Whites ដែលមានចំណាត់ថ្នាក់នៅលេខ ១៧ ក្នុងតារាង Premier League ហើយត្រូវបានផ្តល់ឱ្យត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះសម្រាប់ Premier League ដើម្បីដឹកនាំក្លឹបឱ្យឆ្ងាយពីចំណាត់ថ្នាក់ដែលត្រូវកាត់ចោល៕អត្ថបទកំពុងចាប់អារម្មណ៍៖ Ronaldo បង្ហើបពីការផ្លាស់ប្តូរសំខាន់ៗ ដែលគាត់ស៊ាំ នៅអារ៉ាប៊ីសាអូឌីត សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ sportsmole.co.uk

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL