Ads: 88BOL
អ្នកគាំទ្របាល់ទាត់ថៃឡាំប៉ាមិនអស់ចិត្ត ក្រោយប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី មិនដាក់ពិន័យកីឡាកររបស់ខ្លួន
ទំហំអក្សរ
តូច
ធំ

នៅព្រឹកថ្ងៃទី ២៥ ខែឧសភានេះ លោក Erick Thohir ប្រធានសមាគមកីឡាបាល់ទាត់ឥណ្ឌូនេស៊ី បានធ្វើការឆ្លើយតបទៅកាន់អ្នកគាំទ្រថៃ ដែលទាមទារឱ្យឥណ្ឌូនេស៊ីធ្វើការដាក់ទោសកីឡាករខ្លួនដូចថៃបានធ្វើ ដូចជាការដាក់ពិន័យគ្រូបង្វឹក និង កីឡាករចំនួន ៥ នាក់ ដោយព្យួរការងារពី ៦ ខែទៅ ១ ឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក Erick បានលើកឡើងថា ៖ «ខ្ញុំបានឃើញហើយ ការដាក់ពិន័យដល់ក្រុមគ្រូបង្វឹក និង កីឡាកររបស់សមាគមបាលទាត់ថៃ តែចំពោះយើង (ឥណ្ឌូនេស៊ី) នឹងមិនមានការពិន័យអ្វីទាំងអស់ ប្រទេសណាចង់ដាក់ទោស វាជាបញ្ហារបស់ប្រទេសនោះ។ យើងមិនចាំបាច់ធ្វើអន្តរាគមន៍អ្វីទេ ព្រោះរូបភាព និង ការរិះគន់កន្លងមកវាជាមេរៀនដែលកីឡាកររបស់យើងបានទទួលរួចហើយ បន្ទាប់ពីនេះគឺយើងត្រូវយកមកសិក្សា ហើយកែប្រែកំហុសទាំងនោះឡើងវិញ។ សុំបញ្ជាក់ថា ពួកយើងនៅតែមានទំនាក់ទំនងល្អជាមួយប្រទេសក្នុងអាស៊ាន មិនថាថៃ ឬ វៀតណាមទេ ទោះបីជាមានរូបភាពមិនល្អកើតឡើងពិតមែន»។

យ៉ាងណាមិញ ក្រោយលោក Erick ឆ្លើយតប មហាជនថៃហាក់នៅមិនអស់ចិត្ត ដោយយោងតាមសារព័ត៌មាន Thairath បានចុះផ្សាយថា ៖ «មានអ្នកគាំទ្រជាច្រើនមិនពេញចិត្ត ហើយបានរិះគន់ទៅលោក Erick ដោយខ្លះលើកឡើងថា ចិត្តថ្លើមលោកប្រធានធ្វើដោយអ្វី ហេតុអ្វីបានមិនប្រកាន់យុត្តិធម៌បែបនេះ? កីឡាករថៃមិនមែនជាអ្នកបង្កតែម្ខាងទេ ឥណ្ឌូនេស៊ីក៏វាយតប់មកកាន់កីឡាករថៃដូចគ្នា គួរតែទទួលទោសទាំងសងខាងទើបស្មើភាពគ្នា»៕

ប្រភព៖ popular

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្លឹប Leeds United បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹកលោក Sam Allardyce
featured image

បរទេស៖ ក្រុម Leeds United បានបញ្ជាក់ថា គ្រូបង្វឹកបណ្ដោះអាសន្នលោក Sam Allardyce បានចាកចេញពីក្លឹបដោយការយល់ព្រមគ្នាទៅវិញទៅមក។ បុរសវ័យ 68 ឆ្នាំរូបនេះបានចូលកាន់តំណែងនៅ Elland Road ក្នុងរយៈពេលខ្លី កាលពីដើមខែមុន ដោយត្រលប់មកគ្រប់គ្រងវិញបន្ទាប់ពីចំណាយពេលជិត ២ ឆ្នាំបន្ទាប់ពីការបណ្តេញចេញ Javi Gracia ។ Allardyce បានមកដល់ Elland Road ជាមួយនឹងក្រុម Whites ដែលមានចំណាត់ថ្នាក់នៅលេខ ១៧ ក្នុងតារាង Premier League ហើយត្រូវបានផ្តល់ឱ្យត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះសម្រាប់ Premier League ដើម្បីដឹកនាំក្លឹបឱ្យឆ្ងាយពីចំណាត់ថ្នាក់ដែលត្រូវកាត់ចោល៕អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹប Leeds United បញ្ជាក់ពីការចាកចេញរបស់គ្រូបង្វឹកលោក Sam Allardyce សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ sportsmole.co.uk

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL