
បិសាចក្រហម Man.Utd ត្រូវការតែ១ពិន្ទុទៀតប៉ុណ្ណោះពីការប្រកួត២លើកចុងក្រោយដើម្បីធានាបានតំណែងTop-៤លេងនៅក្របខណ្ឌ Premier League រដូវកាល ២០២៣-២០២៤ ខណៈពួកគេត្រៀមជួបប្រកួតជាមួយតោខៀវ Chelsea នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃសុក្រទិ២៦ ឧសភា ២០២៣ ស្អែកនេះ។ ទោះបីមានគម្លាត៣ពិន្ទុនិងនៅសល់១ប្រកួតក្នុងដៃពីក្រុមគូប្រជែងលេខ៥ Liverpool ប៉ុន្តែក្រុមលោក Ten Hag ត្រូវអោយប្រាកដថាការប្រកួតនេះ ពួកគេនិងអាចយកជ័យជំនះអោយបានខណៈ Man.City , Arsenal និង Newcastle បានធានាតំណែងពួកគេ រួចអស់ទៅហើយនោះ។ Man.Utd ប្រកួតនៅចុងក្រោយនៃក្របខណ្ឌ EPL គឺ ឈ្នះ Bournemouth ខណៈ Chesea ចាញ់ ម្ចាស់ផ្ទះ Man.City ហើយត្រូវចំណាយពេលមើលក្រុមមួយនេះអបអរការឈ្នះពានលើកទី៥រយៈពេល៦ឆ្នាំចុងក្រោយផងដែរ។
ជំនួបជួបគ្នារវាងក្រុមទាំងពីរគឺ៥ដងចុងក្រោយស្មើគ្នាគ្រប់ក្របខណ្ឌប្រកួត។
១.៦ប្រកួតចុងក្រោយរបស់Man.Utd នៅEPL គឺចាញ់២ឈ្នះ៣ស្មើ១ ខណៈ Chelsea ចាញ់៤ឈ្នះ១និងស្មើ១។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Man.Utd
De Gea; Wan-Bissaka, Varane, Lindelof, Shaw; Casemiro, Eriksen; Antony, Fernandes, Sancho; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេងសម្រាប់ Chelsea
Kepa; Chalobah, Silva, Fofana; Azpilicueta, Fernandez, Loftus-Cheek, Hall; Gallagher; Havertz, Sterling
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៤-១-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់ក្រុមទាំងពីរនេះគឺ Man.Utd ២:0 Chelsea
ប្រភព:sportsmole&whoscored

Liverpool សម្លឹងចង់ររក្សាកំណត់ត្រាដ៏ល្អរបស់ពួកគេក្នុងរដូវកាល ២០២៣-២០២៤បន្តទៀត នៅពេលដែលក្រុមស្វាគមន៍គូប្រជែង Fulham មកកាន់បន្ទាយ Anfield សម្រាប់ការប្រកួតក្របខណ្ឌ Premier League នៅវេលាម៉ោង៩យប់ថ្ងៃអាទិត្យនេះ។ Liverpool ទើបតែបានយកឈ្នះក្រុមអូទ្រីស LASK Linz ក្នុងលទ្ធផល ៤-០ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Europa League ខណៈគ្រូបង្វឹកលោក Marco Silva បានយកឈ្នះលើក្រុម Wolverhampton Wanderers ក្នុងលទ្ធផល ៣-២ កាលពីយប់ថ្ងៃចន្ទដើមសប្តាហ៏នេះ។Liverpool បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់ទី៣មានគម្លាត៥ពិន្ទុពីក្រុមកំពូលតារាង Arsenal ខណៈ Fulham ឈរនៅលេខរៀងទី១៤។ ១.ប្រវត្តិជួបគ្នា ជួបគ្នា១១ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួតក្នុងផ្ទះគឺ Liverpool ធ្វើបាន Cleansheet រហូតដល់ទៅ៩ដងឯណោះ។ទោះយ៉ាងណាជួបគ្នា ១០ដងគ្រប់ក្របខណ្ឌប្រកួតចុង ក្រោយគឺ Liverpool មិនដែលចាញ់ទេ៩ដង។សម្រាប់៨ប្រកួតក្នុងចំណោម១០ប្រកួតចុងក្រោយក្នុងផ្ទះគឺ Liverpool តែងរកបានគ្រាប់បាល់មិនតិចជាង២គ្រាប់ទេ។អត្ថបទកំពុងចាប់អារម្មណ៍៖ Prediction: Liverpool មានកំនត់ត្រាល្អពេលទទួល Fulham !តើពួកគេអាចបន្ថយគម្លាត Arsenal […]


