Close
Sponsor ads Featured-Image
ការផ្ទេរ Kim Min-jae ទៅកាន់ Man Utd ប្រឈមនឹងបញ្ហាមួយនេះ
ទំហំអក្សរ
តូច
ធំ

បរទេស៖ យោងតាមរបាយការណ៍មួយបានឱ្យដឹងថាចំណងរបស់ Manchester United ចង់បានកីឡាករ Kim Min-jae របស់ Napoli អាចនឹងរាំងស្ទះដោយសារតែរូបគេត្រូវហ្វឹកហាត់យោធាឲ្យកូរ៉េខាងត្បូង។ ក្លឹប ​Man United ត្រូវបានគេជឿជាក់ថា កំពុងព្យាយាមទាក់ទាញ Kim ឱ្យចាកចេញពី Napoli ដើម្បីឲ្យផ្ទេរមកកាន់ Old Trafford វិញ ដោយ Man Utd ត្រៀមចំណាយទឹកប្រាក់ចំនួន 40 លានផោននៅក្នុងកិច្ចសន្យាលើតារាកូរ៉េខាងត្បូងរូបនេះ។ កីឡាករវ័យ 26 ឆ្នាំរូបនេះបានលេងចំនួន 34 ប្រកួតនៅ Serie A នៅរដូវកាលនេះ ខណៈដែល Napoli បានក្លាយជាម្ចាស់ជើងឯកលីគលើកដំបូងក្នុងរយៈពេល 33 ឆ្នាំ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Man Utd £56M Kim Min-jae transfer 'practically done' as club 'identify house for centre-back' | The Sun

ads

ទោះជាយ៉ាងណាក៏ដោយ កត្តាមួយដែលអាចបំផ្លាញការផ្ទេរនៅរដូវក្តៅសម្រាប់ខ្សែការពារនោះគឺថា គាត់នឹងត្រូវបំពេញកាតព្វកិច្ចយោធានៅរដូវក្តៅ។ យោងតាម ​​CalcioNapoli24 លោក Kim មានបេសកម្មចូលបម្រើឲ្យយោធានៅខែមិថុនា និងខែកក្កដា ពេលត្រឡប់ទៅប្រទេសកូរ៉េខាងត្បូងវិញ។ បេសកម្មនេះត្រូវចំណាយរយៈពេល 3 សប្តាហ៍ បើទោះបីជាលោក Kim គឺជាផ្នែកនៃភាគីកូរ៉េខាងត្បូងដែលទទួលបានការលើកលែងផ្នែកយោធា បន្ទាប់ពីទទួលបានមេដាយមាសនៅក្នុងព្រឹត្តិការណ៍ Asian Games ក៏ដោយ។

អត្ថបទទាក់ទង