
(បរទេស)៖ ក្រុមបិសាចក្រហម Manchester United បានកំណត់អត្តសញ្ញាណលើខ្សែប្រយុទ្ធ Evan Ferguson របស់ Brighton ដែលជាជម្រើសរយៈពេលវែង នេះបើយោងតាម Sky Sports បន្ថែមពីនេះទៅទៀតបិសាចក្រហមកំពុងរក្សាចំណាប់អារម្មណ៍យ៉ាងខ្លាំងលើកីឡាករវ័យជំទង់រូបនេះ សម្រាប់រយៈពេល ១២ ខែខាងមុខ មុនពេលការផ្លាស់ប្តូរមកដល់។ លើសពីនេះ Manchester City និង Tottenham Hotspur ក៏កំពុងតាមដានលើកីឡាករ Ferguson ផងដែរ ប្រសិនបើ Erling Haaland ឬ Harry Kane ចាកចេញនៅពេលណាមួយនោះ។
កីឡាករ Evan Ferguson សប្បាយរីករាយជាខ្លាំងនៅឯកីឡដ្ឋាន AMEX ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ក្នុងការបង្ហាញខ្លួន ២៣ ដងនៃការប្រកួតទាំងអស់ ដែលជួយឱ្យ Brighton ទទួលបានពានរង្វាន់បាល់ទាត់អឺរ៉ុបសម្រាប់រដូវកាលក្រោយ។ កីឡាករវ័យ ១៨ ឆ្នាំ បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំជាមួយក្លឹបកាលពីខែមេសា ចំពេលមានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីក្លឹបកំពូលៗនៅលីគ Premier League ។
ប្រភព៖ goal.com

កំលុងពេលដែល Arsenal ព្យាយាមក្នុងការចុះហត្ថលេខាចង់បានគឺ Viktor Gyokeres ពីក្លឹប Sporting CF ពីលីកកំពូលPortugal ក្លឹបគូប្រជែង EPLឯណេះវិញគឺ Manchester United នៅតែព្យាយាមឆ្មក់យកការដេញថ្លៃកីឡាករឆ្នើមរូបនេះមករួមក្រុមដើម្បីបំពេញចន្លោះប្រហោងអាវស្លាកលេខ៩ដែលកំពុងនៅទំនេរ។ គួររំលឹកថាក្រុមកាំភ្លើងធំរបស់គ្រូបង្វឹកលោក Mikel Arteta បានបរាជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Gyokeres រូបនេះពីក្រុម Sporting បើទោះបីជាមានប្រភពពត៌មានគួរអោយទុកចាក់បានលើកឡើងថា Arsenal បានដាក់សំណើរលើកដំបូងប្រមាណជា ៦៣,៥ លានផោនលើការផ្ទេរយកកីឡាករអន្តរជាតិស៊ុយអ៊ែតរូបនេះមករួមក្រុម ប៉ុន្តែមិនទទួលបានលទ្ធផលវិជ្ជមាន ដូច្នេះពួកគេអាចបង្កើនតម្លៃរហូតដល់ ៧០លានផោនដើម្បីធានាបានការផ្ទេរនេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ក្លឹបនៅ EPL មួយនេះឆ្មក់បានឱកាសផ្ទេរយក Gyokeres មុនពេល Sporting បដិសេធសំណើរ Arsenal (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការពិតយោងតាមការអះអាងរបស់លោក Fabrizio Roman បានលើកឡើងថាៈ កំលុងពេលនៃសប្តាហ៍ទី២ក្នុងខែកក្កដា នេះកីឡាករវ័យ 27 ឆ្នាំ ត្រូវបាន Sporting ផ្តល់ឱកាសអោយ […]


