

បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Al-Nassr កីឡារ Cristiano Ronaldo បានចេញមកអះអាងក្រោយចប់ការប្រកួតដែល Al-Nassr យកឈ្នះលើក្រុម Al- Ittiti ថា លីគអារ៉ាប់ Saudi Pro League នឹងក្លាយជាលីគបាល់ទាត់ដ៏ធំបំផុតទាំង៥នៅលើពិភពលោកនាពេលអនាគត ។ ក្នុងសន្និសិទ្ធិសារព័ត៍មានក្រោយចប់ការប្រកួត Ronaldo បាននិយាយថា៖ «ពួកយើងប្រសើរជាងគេមុនឆ្ងាយ បើតាមខ្ញុំគិតលីគអារ៉ាប់ចាប់ផ្តើមល្អប្រសើរឡើង ហើយឆ្នាំក្រោយកាន់តែប្រសើរជាងនេះ បន្តិចម្តងៗ លីគមួយនេះនឹងក្លាយជាលីគដ៏ល្អជាងគេទាំង៥លើពិភពលោក ប៉ុន្តែពួកគេត្រូវពេលបន្ថែម និងកីឡាករល្អៗ និងហេដ្ឋារចនាសម្ព័ន្ធ ប៉ុន្តែខ្ញុំនៅជឿជាក់ថា ប្រទេសមានមហិច្ឆតាខ្ពស់ និងមនុស្សដ៏មានសមត្ថភាព ដូច្នេះខ្ញុំគិតថា លីកមួយនេះនឹងអស្ចារ្យជាមិនខាន»
❗️
![]()
Cristiano Ronaldo’s full interview.
— CristianoXtra (@CristianoXtra_) May 23, 2023

(អារ៉ាប៊ីសាអូឌីត)៖ កំពូលម៉ាស៊ីនរកគ្រាប់បាល់លំដាប់ពិភព Cristiano Ronaldo បានប្រកាសថា អារ៉ាប៊ីសាអូឌីតនឹងក្លាយជាផ្ទះអចិន្ត្រៃយ៍របស់គាត់ ដោយបានបញ្ជាក់ថា គាត់មានគម្រោងចង់រស់នៅទីនោះពេញមួយជីវិត ខណៈបច្ចុប្បន្នគាត់ទើបតែបន្តកុងត្រាថ្មី ២ ឆ្នាំបន្ថែមជាមួយក្លឹប Al-Nassr ។អត្ថបទកំពុងចាប់អារម្មណ៍៖ អរគុណសន្តិភាព! Ronaldo ប្រកាសចង់រស់នៅអារ៉ាប៊ីសាអូឌីត«អស់មួយជីវិត» សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរជម្រាបដែរថា Ronaldo និងក្រុមគ្រួសារកំពុងមានអារម្មណ៍សប្បាយរីករាយ និងបានកោតសរសើរចំពោះបរិយាកាស និងជាប្រទេសមានសន្តិភាព ជាមួយការរាក់ទាក់ដ៏កក់ក្តៅរបស់ប្រជាជន។ បន្ថែមពីនេះ Ronaldo បានសង្កត់ធ្ងន់ថា «ប្រទេសអារ៉ាប៊ីសាអូឌីត គឺជាប្រទេសដែលមានសុខសុវត្ថិភាព និងសន្តិភាព ដែលធ្វើឲ្យគាត់មានបំណងចង់រស់នៅជាអចិន្ត្រៃយ៍» ៕ ប្រភព៖ Gulf News



