
បរទេស៖ សហព័ន្ធថៃ បានចេញសេចក្តីប្រកាសថា ពួកគេបានសម្រេចពិន័យលើ គ្រូបង្វឹកអ្នកចាំទីលោក Ben Sophanawit Rakit , ក្រុមជំនួយការគ្រូបង្វឹកលោក Mayed Mud Adum និង Mr. Phatrawut Wongsri Peok, អ្នកចាំទី Ben Sophanawit Rakit, ហើយនឹងកីឡាករ Teeraphak Preangna ដែលជាកីឡាករបម្រុងក្នុងហេតុការណ៍នោះ ។ ដោយពួកគេទាំងអស់នេះត្រូវបានពិន័យមិនឲ្យពាក់ព័ន្ធជាមួយនឹងក្រុមជម្រើសជាតិថៃរយៈពេល៦ខែ នេះបើតាមការបញ្ជាក់ពីសារព័ត៍មានថៃ Main Stand ។

បរទេស : Man Utd បន្តរងសម្ពាធ ក្រោយចាញ់ក្រុម Wolves ដោយលទ្ធផល១-០ ក្នុងទឹកដីខ្លួនឯង។ ដែលនេះជាការបរាជ័យជាលើកទី១៥ក្នុងរដូវកាលនេះ ដែលវាគឺជាកំណត់ត្រាដ៏អាក្រក់បំផុតសម្រាប់ក្រុមយក្សមួយនេះ។ កីឡាករ Pablo Sarabia បានទាត់គ្រាប់បាល់បញ្ចូលទីដោយការទាត់ Free Kick នៅនាទីទី៧៧។អត្ថបទកំពុងចាប់អារម្មណ៍៖ Real ប៊ិះអស់៣ពិន្ទុ! ចៃដន្យអី Valverde ទូងមួយជើងចុងម៉ោងសឹងមិនគួរឲ្យជឿ (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជាក្រុម United ជាក្រុមដែលមានប្រៀបក្នុងការប្រកួតមួយនេះជាងគូប្រជែងរបស់ខ្លួនក៏ដោយ ប៉ុន្តែពួកគេនៅតែមិនអាចរកគ្រាប់បាល់បាន ជាពិសេសការធ្វើឲ្យរបូតឱកាសសំខាន់ៗ ពីសំណាក់កីឡាករ Mason Mount និង Rasmus Hojlund។ គួររំលឹកថា នេះជាកំណត់ត្រាមថ្មីសម្រាប់ក្រុម Wolves ដែលអាចយកឈ្នះលើក្រុម United ពីរលើកក្នុង១រដូវកាល បើគិតចាប់តាំងពីឆ្នាំ១៩៨០មក និងជាជ័យជម្នះលើកទី៥ជាប់ៗគ្នាផងដែរ។ United បច្ចុប្បន្នកំពុងផ្តោតលើពានរង្វាន់ UEFA Europa League ដែលជាក្តីសង្ឃឹមតែមួយគត់សម្រាប់ពួកគេនៅរដូវកាលនេះ […]


