
បរទេស៖ ក្លឹប Juventus ត្រូវបានគេកាត់ 10 ពិន្ទុ ក្រោយត្រូវបានរកឃើញថា ពួកគេបំពាននៅលើច្បាប់ដោះដូរកីឡាករ ខណៈកាលពីពាក់កណ្តាល់រដូវកាលពួកគេត្រូវបានគេពិន័យកាត់ ១៥ពិន្ទុម្តងហើយ ប៉ុន្តែមកពួកគេត្រូវគេផ្តល់ជូន១៥ពិន្ទុនោះវិញ ក្រោយការបណ្តឹងទបតវិញ។ តុលាការសហព័ន្ធថ្ងៃនេះបានបញ្ជាក់ថា Juve ទទួលការដាក់ទណ្ឌកម្មថ្មី ដែលត្រូវឲ្យពួកគេធ្លាក់ទៅលេខ 7 ក្នុងតារាង Serie A ដូច្នេះពួកគេពុំមានកៅអីលេងនៅក្របខណ្ឌទ្វីពអឺរ៉ុបនៅរដូវកាលក្រោយឡើយ។

បរទេសៈ ខ្សែបម្រើប្រយុទ្ធរបស់ក្រុម Liverpool គឺ Luis Diaz បានចេញមកឆ្លើយតបនឹងពាក្យចរចាមរាមដែលថា រូបគេអាចនឹងផ្ទេរទៅកាន់ក្រុម Barcelona ឬក៏លីកកំពូលអារ៉ាប់នៅទីផ្សារខាងមុខនេះ។ ក្នុងកិច្ចសម្ភាសន៍ជាមួយនឹង TNT Sports ក្នុងប្រទេសមីសុីក Diaz បាននិយាយថា គាត់រីករាយជាមួយនឹងជីវិតនៅទឹកដី Anfield និងបន្តបេជ្ញារក្សាកេរ្តិ៍តំណែលជាច្រើនទៀតនៅ Liverpool។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal កំពុងសម្លឹងរកមើលអ្នកជំនួសខ្សែបម្រើឆើ្នមម្នាក់ដែលកំពុងធ្លាក់ទម្រង់លេងខ្លាំង សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ទោះបីជារូបគេហាក់រៀងធ្លាក់ទម្រង់លេងកាលពីដើមរដូវកាលបន្តិចមែន ប៉ុន្តែប៉ុន្មានប្រកួតចុងក្រោយនេះរូបគេបានបង្ហាញសមត្ថភាពបានយ៉ាងល្អ និងតែងតែចំណែកមួយក្នុងការរកគ្រាប់បាល់សម្រាប់ក្រុមជានិច្ច។ បច្ចុប្បន្នកិច្ចសន្យារបស់គេនៅសល់ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ខណៈបច្ចុប្បន្នមិនទាន់មានការចរចារលើការបន្តកុងត្រាថ្មីនៅឡើយ ជាពិសេសមានការចាប់អារម្មណ៍ជាច្រើនពីក្លឹបដទៃទៀត។ Diaz ធ្លាប់បានបង្ហាញចំណាប់អារម្មណ៍ក្នុងក្លឹប Barcelona ផងដែល ខណៈបច្ចុប្បន្នរូបគេកំពុងផ្តោតលើការជួយឲ្យក្រុម Liverpool ឈ្នះពានរង្វាន់ Premier League សារជាថ្មី៕



