
(ដកម៉ាន់)៖ ក្រុមបាល់ទាត់ Borussia Dortmund ត្រូវការ ៣ពិន្ទុដាច់ខាតនៅថ្ងៃបិទរដូវកាល ដើម្បីគ្រងតំណែងជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលនេះ។
បច្ចុប្បន្ន Dortmund បានកំពុងស្ថិតនៅកំពូលតារាងពិន្ទុជាបណ្តោះអាសន្នជាមួយ ៧០ពិន្ទុ ក្រោយឆ្លងកាត់ ៣៣ប្រកួតមកនេះ ក្នុងចំណោម ១៨ក្រុមសរុប នាំមុខក្រុមការពារតំណែងជើងឯកខ្លារខិន Bayern Munich ត្រឹមតែ ២ពិន្ទុប៉ុណ្ណោះ ដោយនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា។
តែយ៉ាងណា ទាំងថ្នាក់ដឹកនាំ និងកីឡាកររបស់ Dortmund បានធ្វើការអបអរសាទរ ប្រៀបដូចពួកគេបានគ្រងជើងឯកពាន Bundesliga ទៅហើយ ក្រោយជ័យជម្នះ ៣-០ ទៅលើម្ចាស់ផ្ទះ Ausburg នាយប់មិញនេះ ដ្បិត Bayern បានគ្រប់គ្រងពានធំប្រចាំប្រទេសអាល្លឺម៉ង់មួយនេះអស់រយៈពេល ១០ឆ្នាំចុងក្រោយនេះ។
៣ពិន្ទុពីក្រុម Mainz នៅថ្ងៃចុងក្រោយនាចុងសប្តាហ៍នេះ នឹងធ្វើឲ្យ Dortmund បញ្ចប់ការទន្ទឹងរង់ចាំអស់រយៈពេល ១១ឆ្នាំ គ្រាដែល Bayern Munich ក៏បានដាក់គោលដៅឈ្នះជើងឯកជាលើកទី១១ ដូចគ្នាដែរ។
គួរបញ្ជាក់ផងថា លីគអាល្លឺម៉ង់ Bundesliga នឹងធ្វើការប្រកួតប្រជែងគ្នាដល់ថ្ងៃចុងក្រោយទើបរកឃើញជើងឯក ក្នុងចំណោម ៥លីគផ្សេងទៀតនៅតំបន់អឺរ៉ុបបានរកឃើញជើងឯកអស់ហើយ ដូចជានៅអ៉ីតាលី គឺ Napoli នៅអេស្ប៉ាញ FC Barcelona និងនៅបារាំង គឺ Paris Saint-Germain ហើយ Manchester City នៅអង់គ្លេស៕

ខ្សែការពារ Illia Zabarnyi ត្រៀមនឹងពិនិត្យសុខភាពមុនពេលផ្ទេរទៅក្លឹបជើងឯកបារាំង Paris St-Germain ក្នុងតម្លៃ 57.1 លានផោន។ខ្សែការពារកណ្តាលអ៊ុយក្រែនកំពុងមានវត្តមាននៅទីក្រុងប៉ារីសដោយយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនលើកិច្ចសន្យារយៈពេល 5 ឆ្នាំជាមួយក្រុមជើងឯកទ្វីបអឺរ៉ុប និង ជាម្ចាស់ជើងឯករងFIFA Club World Cup ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bournemouth លក់កីឡាករឆ្នើមទៅក្លឹបយក្សមួយនេះក្នុងតម្លៃគួរសម(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ការចាកចេញរបស់ Zabarnyi នឹងក្លាយជាការលក់d;mដ៏ធំទីបីរបស់ខ្សែការពារដោយ Bournemouth ក្នុងទីផ្សារដោះដូរកីឡាករនេះ បន្ទាប់ពីខ្សែការពារកណ្តាល Dean Huijsen បានចូលរួមជាមួយ Real Madrid ក្នុងតម្លៃ 50 លានផោន ហើយ Liverpool បានចុះហត្ថលេខាលើកីឡាករ Milos Kerkez ក្នុងកិច្ចព្រមព្រៀងតម្លៃ 40 លានផោន។គួររំលឹកថា Zabarnyi បានចូលរួមជាមួយ Bournemouth ក្នុងឆ្នាំ 2023 ពី Dynamo Kyiv […]


