ទោះបីចាញ់មែនតែ Dortmund បានលុយច្រើនជាង Real Madrid នៅវគ្គផ្តាច់ព្រ័ត្រ Champions League

Published 2 years ago
847 Views
ទំហំអក្សរ
តូច
ធំ

ក្លឹប Dortmund ទទួលបានប្រាក់ច្រើនជាងក្លឹបជើងឯក Real Madrid បើទោះបីជាពួកគេចាញ់នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ក៏ដោយ។ ក្លឹប Dortmund ត្រូវបានគេដឹងថា ទទួលបាន ១៤.៧លានអឺរ៉ូ ក្នុងនាមជាជើងឯករងពានរង្វាន់ UEFA Champions Leageu ខណៈ Real Madrid ទទួលបាន ២០លានអឺរ៉ូ ក្នុងការឈ្នះជើងឯក តែយ៉ាងណាមិញកិច្ចព្រមព្រៀង Bellingham បានធ្វើឲ្យក្រុម Dortmund ជាអ្នកនាក់នាំមុខក្នុងនាមជាក្រុមដែលទទួលបានប្រាក់រង្វាន់ច្រើនជាងក្រុម Real Madrid ទៅវិញ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Borussia Dortmund 'earned more money by losing Champions League final’ vs Real Madrid after shock twist

Bellingham បានចាកចេញពី Dortmund ទៅកាន់ក្លឹប Real Madrid កាលពីរដូវក្តៅឆ្នាំមុនក្នុងកិច្ចព្រមព្រៀងតម្លៃ ៨៨លានផោន ខណៈបូករួមជាមួយនឹងប្រាក់រង្វាន់ផ្សេងៗ អាចកើនឡើងដល់១១៤លានផោន។ បើយោងទៅតាមលោក Rhurr Nachrichten ជាបុគ្គលដ៏សំខាន់ម្នាក់ក្នុងការដំណើរការកិច្ចព្រមព្រៀង Bellingham ទៅកាន់ Real Madrid បានអះអាងថា ជ័យជម្នះជាមួយនឹងក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ Champoins League នឹងតម្រូវឲ្យក្រុម Real Madr​id ផ្តល់ជូនប្រាក់រង្វាន់បន្ថែមទៅកាន់ Dortmund ចំនួន ៥លានអឺរ៉ូ ។ ម្យ៉ាងវិញទៀត Dortmund នឹងទទួលបានបន្ថែមចំនួន ២លានអឺរ៉ូ ពី Real Madrid បើសិន Bellingham មានឈ្មោះក្នុងតារាកីឡាករល្អបំផុតប្រចាំ Champions League ដែលនឹងប្រកាសឆាប់ៗនេះ ដែលប្រាក់រង្វាន់ទាំងអស់នេះធ្វើឲ្យ Dortmund ទទួលបានទឹកប្រាក់សរុប ២២.៥លានអឺរ៉ូ ដែលលើស Real Madrid ដែលជាក្រុមជើងឯកទទួលបានត្រឹមតែ ២០លានអឺរ៉ូ ប៉ុណ្ណោះ៕

Related Articles
  • June 2024
    M T W T F S S
     12
    3456789
    10111213141516
    17181920212223
    24252627282930