
បរទេស៖ ៖ ក្រុមបាល់ទាត់បុរស u22 របស់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានអបអរមេដាយមាសរបស់ខ្លួនក្រោយបញ្ចប់ភារកិច្ចស៊ីហ្គេមលើកទី៣២នៅប្រទេសកម្ពុជា និងទទួលបានការស្វាគមន៍ជាខ្លាំង ពីសំណាក់ប្រជាជនឥណ្ឌូនេស៊ីពាស់ពេញទីក្រុង Jarkata ។ យ៉ាងណាមិញបើយើងក្រឡែកមើលទៅកីឡាករដែលឈរអបអរលើឡានក្រុងក៏ភ័យមិនស្ទើដែរ ព្រោះត្រូវគេចខ្សែភ្លើងផង គេងស្ពានអាកាសផង ព្រោះបើមិនដូច្នេះទេអាសន្នធំហើយ ។

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ការមកដល់របស់ Sesko ធ្វើអោយ Man.Utd ងាកគោលដៅមកពង្រឹងតំបន់បម្រើវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ 26ឆ្នាំរូបនេះគឺជាបេក្ខភាពដ៍ស័ក្តសមបំផុត។ […]

