Close
Sponsor ads Featured-Image
ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បង្ហើបពីគម្រោងក្នុងការបង្កើតលីគបាល់ទះកម្ពុជា
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបង្ហើបពីគម្រោងក្នុងការបង្កើតលីគបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព និងអភិវឌ្ឍន៍កីឡាប្រភេទនេះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ គម្រោងក្នុងការបង្កើតលីកបាល់ទះកម្ពុជានេះ ត្រូវបាននាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន លើកឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយគ្រូបង្វឹក កីឡាករ-កីឡាការិនីបាល់ទះឆ្នេរខ្សាច់ និងក្រុមកីឡាការិនីបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម ចូលរួមការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅថ្ងៃខាងមុខ យើងនឹងបង្កើតលីកមួយរបស់ក្រុមបាល់ទះកម្ពុជា ដើម្បីចម្រាញ់យកកីឡាករ កីឡាការិនី ដែលមានសមត្ថភាព ធ្វើយ៉ាងណាឲ្យវិស័យកីឡាបាល់ទះរបស់យើងកាន់តែមានការរីកចម្រើនបន្ថែមទៀត»

ads

ដោយឡែក សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អះអាងថា នឹងរៀបចំកែសម្រួលរចនាសម្ព័ន្ធឡើងវិញ ដោយត្រូវបែងចែកឲ្យច្បាស់អ្នកដែលត្រូវទទួលខុសត្រូវផ្នែកបាល់ទះនារី បាល់ទះបុរស បាល់ទះក្នុងសាល និងបាល់ទះលើឆ្នេរខ្សាច់ជាដើម ដើម្បីងាយស្រួលតាមដានពង្រឹងសមត្ថភាពឲ្យកាន់តែល្អ លើអ្វីដែលមាននៅពេលបច្ចុប្បន្ន។ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានមើលឃើញទៀតថា កីឡាករម្នាក់ខ្លាំង កីឡាការិនីម្នាក់ខ្លាំង ធ្វើឲ្យក្លឹបខ្លាំង សហព័ន្ធខ្លាំង ហើយនៅពេលសហព័ន្ធមួយខ្លាំងធ្វើឲ្យប្រទេសមួយខ្លាំង។ យ៉ាងណាមិញ នាយឧត្តមសេនីយ៍ នៅតែបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់ ធ្វើយ៉ាងណាឲ្យកីឡាបាល់ទះកម្ពុជាទាំងបុរស និងនារី កាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គ្រូបង្វឹក ក្រុមកីឡាករ កីឡាការិនីបាល់ទះទាំងអស់ ដែលបានចំណាយពេលផ្ទាល់ខ្លួន និងខិតខំអស់ពីកម្លាំងកាយចិត្ដក្នុងការចូលរួមប្រកួតរយៈពេលកន្លងមក បើទោះបីបាល់ទះនារី មិនទាន់ទទួលបានលទ្ធផលល្អក៏ដោយ ប៉ុន្ដែនេះជាបទពិសោធន៍មួយសម្រាប់កម្ពុជា ខណៈបាល់ទះបុរសក្នុងសាលទទួលបានមេដាយប្រាក់ ជាប្រវត្តិសាស្ដ្រសម្រាប់កម្ពុជា៕

ប្រភព៖ plus.freshnewsasia.com

អត្ថបទកំពុងចាប់អារម្មណ៍៖
Benfica ផ្តួលយកឈ្នះនំបុ័ង Bayern ឈានទៅកាន់វគ្គ១៦ក្រុម Club World Cup (មានវីដេអូ)
featured image

(សហរដ្ឋអាមេរិក)៖ ក្លឹបយក្សព័រទុយហ្គាល់ Benfica បានយកឈ្នះទៅលើក្លឹប Bayern Munich ក្នុងលទ្ធផល ១:០ ដើម្បីឈានទៅរកការប្រកួត Club World Cup វគ្គ១៦ក្រុមចុងក្រោយ៕អត្ថបទកំពុងចាប់អារម្មណ៍៖ មានទំនាក់ទំនងស្រីស្អាតច្រើនមួយរយៈចុងក្រោយ!ប៉ុន្តែ Lamine បែរជាត្រូវក្លឹបព្រមានរឿងមួយនេះទៅវិញ(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖

ចុចអានបន្ត
អត្ថបទទាក់ទង