Close
Ads: 88BOL
កីឡាករ ៤រូប នឹងចាកចេញពី Liverpool ពេលចប់រដូវកាលនេះ
ទំហំអក្សរ
តូច
ធំ

(បរទេស)៖ កីឡាករ James Milner, Roberto Firmino, Naby Keita និងកីឡាករ Alex Oxlade-Chamberlain នឹងចាកចេញពី Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លឹប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កិច្ចសន្យារបស់កីឡាករទាំង៤រូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះ។ ពួកគេគឺជាផ្នែកមួយនៃក្រុម ដែលបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ Premier League ក្នុងរដូវកាល២០១៩-២០២០។ សារព័ត៌មាន BBC Sport បានដឹងថា ក្លឹប Brighton កំពុងខិតជិតលើការចុះកិច្ចសន្យានាំយកកីឡាករ James Milner វ័យ៣៧ឆ្នាំ ដែលលោកបានឈ្នះពានរង្វាន់កិត្តិយសធំៗចំនួន៦ កំឡុងពេលលេងនៅហង្សក្រហម Liverpool។

សេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Liverpool បានលើកឡើងថា «កីឡាករទាំង៤រូប នឹងចាកចេញ ជាមួយនឹងការដឹងគុណរបស់ក្លឹប ចំពោះពួកគាត់ នូវអ្វីដែលពួកគាត់បានធ្វើឡើង»

ប្រភព៖ plus.freshnewsasia.com

អត្ថបទកំពុងចាប់អារម្មណ៍៖
ក្តៅៗ៖ Zlatan Ibrahimovic បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ ៤១ឆ្នាំ
featured image

(បរទេស)៖ កីឡាករ Zlatan Ibrahimovic របស់ក្លឹប AC Milan បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 41 ឆ្នាំក្នុងសុន្ទរកថាដ៏រំជួលចិត្តបន្ទាប់ពីការប្រកួតចុងក្រោយជាមួយ AC Milan ឆ្នាំ ២០២២-២០២៣។ កីឡាករ Ibrahimovic បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សជាច្រើននៅ San Siro ខណៈដែលគាត់បានលាទៅកាន់ក្លឹប អ្នកគាំទ្រសម្រាប់អាជីពដ៏ជោគជ័យរបស់គាត់។ Zlatan បាននិយាយទៀតថា «ជាលើកដំបូងដែលខ្ញុំបានមកដល់ Milan អ្នកបានផ្តល់សុភមង្គលឱ្យខ្ញុំ លើកទីពីរអ្នកផ្តល់ឱ្យខ្ញុំនូវក្តីស្រឡាញ់ ខ្ញុំចង់អរគុណអ្នកគាំទ្រ» ។ «អ្នកបានស្វាគមន៍ខ្ញុំដោយបើកចំហរ អ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍ថារំភើបជាខ្លាំង»។អត្ថបទកំពុងចាប់អារម្មណ៍៖ អនាគត Jadon Sancho នៅ United ស្ថិតក្នុងភាពស្រពិចស្រពិល បន្ទាប់ពីអតីតក្លឹបចាប់អារម្មណ៍ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Tears in everyone’s eyes. Zlatan is immense, 𝐀𝐋𝐖𝐀𝐈𝐙 ❤️🖤 pic.twitter.com/ZiCwzdWTZB — […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL