
(បរទេស)៖ កីឡាករ James Milner, Roberto Firmino, Naby Keita និងកីឡាករ Alex Oxlade-Chamberlain នឹងចាកចេញពី Liverpool នៅពេលចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លឹប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។
កិច្ចសន្យារបស់កីឡាករទាំង៤រូបនេះ នឹងផុតកំណត់នៅរដូវក្តៅនេះ។ ពួកគេគឺជាផ្នែកមួយនៃក្រុម ដែលបានឈ្នះពានរង្វាន់ Champions League ក្នុងឆ្នាំ២០១៩ និងពានរង្វាន់ Premier League ក្នុងរដូវកាល២០១៩-២០២០។ សារព័ត៌មាន BBC Sport បានដឹងថា ក្លឹប Brighton កំពុងខិតជិតលើការចុះកិច្ចសន្យានាំយកកីឡាករ James Milner វ័យ៣៧ឆ្នាំ ដែលលោកបានឈ្នះពានរង្វាន់កិត្តិយសធំៗចំនួន៦ កំឡុងពេលលេងនៅហង្សក្រហម Liverpool។
សេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Liverpool បានលើកឡើងថា «កីឡាករទាំង៤រូប នឹងចាកចេញ ជាមួយនឹងការដឹងគុណរបស់ក្លឹប ចំពោះពួកគាត់ នូវអ្វីដែលពួកគាត់បានធ្វើឡើង»៕
ប្រភព៖ plus.freshnewsasia.com

បរទេសៈ គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Ruben Amorim បានត្រៀមខ្លួនរួចជាស្រេចក្នុងការកសាងក្រុមរបស់លោកសារជាថ្មីនៅទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខនេះ ដោយរំពឹងថា កីឡាករមួយចំនួនធំនឹងត្រូវអាចចាកចេញ តែមានតែកីឡាករ៤នាក់ឡើយដែលគ្មានក្លឹបណាអាចប៉ះបាន ដោយមានដូចជា Bruno Fernandes, Harry Maguire, Amad Diallo, និង Patrick Dorrgu។អត្ថបទកំពុងចាប់អារម្មណ៍៖ កីឡាករ៤នាក់លោក Amorim ហាមប៉ះដាច់ខាត ខណៈ Man Utdមានផែនរកប្រាក់ចំណូលពីការលក់កីឡាករឲ្យបាន២០០លានផោន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សមាជិកផ្សេងៗទៀតដូចជា Marcus Rashford, Garnacho, Sancho, Anotony, Luke Shaw, Kobbie Mainoo សុទ្ធសឹងតែប្រឈមនឹងការលក់ចេញទាំងអស់ ដោយក្លឹបមានផែនការចង់រកប្រាក់ចំណូលឲ្យបាន២០០លានផោន។ នេះគឺជាការធ្វើទីផ្សារដោះដូរដ៏ខ្លាំងមួយសម្រាប់ក្លឹបយក្សមួយនេះ ដោយក្លឹបបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហា Financial Fair Play ដោយសារតែការផ្តល់ប្រាក់ឈ្នួលខ្ពស់ដល់កីឡាករក្នុងក្រុម៕



