Close
Featured-Image
ស្ថានីយទូរទស្សន៍ Channel News Asia បង្ហាញភាពស្ញប់ស្ញែង ចំពោះការការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា (មានវិដេអូ)
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមលើកទី៣២ ដែលរៀបចំឡើងជាលើកដំបូង​នៅ​កម្ពុជា បាននាំឱ្យផ្ទុះនូវការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ ប្រជាជាតិអាស៊ី​អា​គ្នេយ៍ និងលើពិភពលោកផងដែរ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

កម្ពុជា ថ្វីដ្បិតថា ទើបរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍លើក​ដំបូង តែបានផ្ចិតផ្ចង់ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឱ្យព្រឹត្តិការណ៍នេះទទួល​បាន​ការចាប់អារម្មណ៍ខ្ពស់។ ព្រឹត្តិការណ៍ដែលនាំឱ្យផ្ទុះការចាប់អារម្មណ៍ខ្លាំងនោះ រួម​មានកម្មវិធីបើក ដែលជាការរៀបចំកម្រិតពិធីបើកអូឡាំពិក ដែលមិនធ្លាប់មានការរៀប​ចំពីមុនមក, ពិធីបិទ និងការបដិសណ្ឋារកិច្ចដ៏ល្អប្រសើរជាដើម។

ការរៀបចំដ៏ល្អ អមជាមួយការបដិសណ្ឋារកិច្ចដ៏រួសរាយពីសំណាក់យុវជនស្ម័គ្រចិត្ត បានធ្វើឱ្យការប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា បានគាស់រំលើងឡើងវិញនូវស្មារតីកីឡា​អូឡាំពិក គឺស្មារតីមិត្តភាព សាមគ្គីភាព ដោយមិនផ្តោតតែលើរឿងឈ្នះ និងចាញ់នោះ​ឡើយ។ កីឡាករ កីឡាការិនី អត្តពលិក ក្រោយបញ្ចប់ការប្រកួត ពួកគេបានសាងនូវ​ស្នាមញញឹម និងអនុស្សាវរីយ៍ជាមួយគ្នាយ៉ាងច្រើន។

បន្ថែមពីលើនោះ ក្នុងពិធីបិទការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍នៅថ្ងៃទី១៧ ខែឧសភា ទទួលបានការចាប់អារម្មណ៍ពីស្ថានីយទូរទស្សន៍ «Channel NewsAsia» របស់ប្រទេសសិង្ហបុរី ដែលជាបណ្តាញផ្សព្វផ្សាយដ៏ល្បីមួយ​ក្នុងតំបន់។ ស្ថានីយទូរទស្សន៍នេះ បានផ្សាយបន្តផ្ទាល់នូវទិដ្ឋភាពទាំងស្រុងនៃពិធីបិទនេះ។

តាមរយៈការផ្សាយផ្ទាល់នេះ គេបានសង្កេតឃើញមានការចូលទស្សនាយ៉ាងច្រើនពី​ប្រជាពលរដ្ឋ​នៃប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយការចូលទស្សនាពួកគេក៏បានបញ្ចេញមតិយោបល់យ៉ាងច្រើន។ ភាគច្រើននៃ​មតិយោបល់​របស់ពួកគេ គឺបានស្ញប់ស្ញែងចំពោះការរៀបចំរបស់កម្ពុជា ដែលមាន​ភាព​អស្ចារ្យ ហើយពួកគេក៏បានអរគុណកម្ពុជាសម្រាប់ការផ្តល់​ជូនទាំង​ឡាយផង​ដែរ៕

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 35 25 7 3 81 35 +46 82
    2 Arsenal 35 18 13 4 64 31 +33 67
    3 Manchester City 36 19 8 9 67 43 +24 65
    4 Newcastle United 35 19 6 10 66 45 +21 63
    5 Chelsea 35 18 9 8 62 41 +21 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 35 18 7 10 54 42 +12 61
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 35 11 13 11 44 48 -4 46
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 Manchester United 35 10 9 16 42 51 -9 39
    16 Tottenham Hotspur 35 11 5 19 63 57 +6 38
    17 West Ham United 35 9 10 16 40 59 -19 37
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 35 5 6 24 29 76 -47 21
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol