
ក្រុមបិសាចក្រហម Man.Utd កំពុងសម្លឹងរកការបញ្ចប់រដូវកាលឈរនៅតំណែងTop-៤ ខណៈដែលពួកគេត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Bournemouth
សម្រាប់ការប្រកួតក្របខណ្ឌ EPL នៅរាត្រីថ្ងៃសៅរ៍វេលាម៉ោង ៩យប់។ ក្រុមទាំងពីរមានលទ្ធផលផ្ទុយគ្នាសម្រាប់ការប្រកួតចុងក្រោយដោយ Man.Utd បានយកឈ្នះ Wolver ខណៈ Bournemouth បរាជ័យចាញ់ក្រុម Crystal Palace។ទោះបីជាបរាជ័យចុងក្រោយពីរដងជាប់គ្នាជាមួយ Chelsea និង Crystal Palace ប៉ុន្តែ Bournemouth ទទួលបានជ័យជំនះក្នុងផ្ទះ៣ដងក្នុងចំណោម៥ប្រកួតចុងក្រោយនៅEPL ។ សម្រាប់ Man.Utd ក្រោយបរាជ័យ២លើកជាប់ៗគ្នា ជាមួយ West Ham និង Birghton ពួកគេបានវិលត្រលប់មកវាយបកយកឈ្នះWolver ខណៈកំនត់ត្រាប្រកួតក្រៅទឹកដីរដូវកាលនេះះធ្វើមិនសូវល្អប្រសើរទេសម្រាប់ពួកគេ ទោះយ៉ាងណាជួបគ្នា ១១លើកចុងក្រោយនៅEPLគឺ Man.Utd ឈ្នះ៨ដង ខណៈជួបគ្នាដើម រដូវកាល Man.Utd បានផ្តួលពួកគេក្នុងលទ្ធផល ៣ទល់និង០នៅទឹកដី Old Trafford។
១.៦ប្រកួតចុងក្រោយរបស់ Bournemouth គឺ ចាញ់៣ឈ្នះ៣ ខណៈ Man.Utd ឈ្នះ៣ចាញ់២ស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Bournemouth គឺ
Neto; Smith, Zabarnyi, Kelly, Vina; Ouattara, Lerma, Rothwell, Christie; Billing; Solanke
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utdគឺ
De Gea; Wan-Bissaka, Varane, Lindelof, Shaw; Casemiro, Eriksen; Antony, Fernandes, Rashford; Martial
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Bournemouth ១:២ Man.Utd



