
វាជាការប្រកួតលើកចុងក្រោយនៅទឹកដី Anfield នៅរដូវកាលនេះរវាងម្ចាស់ផ្ទះ Liverpool និង ក្រុម Aston Villa សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៍ទី៣៦ វេលាម៉ោង ៩យប់ថ្ងៃសៅរ៏នេះ។ សម្រាប់ម្ចាស់ផ្ទះ Liverpool មានបំណងចង់ទទួលបានជ័យជំនះលើកទី៨នៅក្របខណ្ឌ EPL ដើម្បីធានាបានកៅអីTop-៤ ខណៈAston Villa មានបំណងចង់ឈ្នះសម្រាប់ការប្រកួតដែលនៅសល់មុនបញ្ចប់រដូវកាលដើម្បីមានកៅអីលេងនៅ ក្របខណ្ឌ Europa League ។
ប្រវត្តិជួបគ្នា៥ដងចុងក្រោយគ្រប់ក្របខណ្ឌប្រកួតគឺLiverpoolតែងតែផ្តួល Aston Villa ជានិច្ចក្នុងនោះដែរជួបគ្នា៤ប្រកួតចុងក្រោយនៅEPL គឺ Liverpool តែងតែផ្តួលដោយការរកគ្រាប់បាល់នៅតង់ទី១ និង តង់ទីពីរមានន័យថា Aston Villa មិនអាចតាមបានស្មើសូម្បីនៅតង់ទី១និងទី២។
១.៦ប្រកួតចុងក្រោយរបស់Liverpool នៅEPLគឺឈ្នះទាំង៦ដង និងទើបតែយកឈ្នះ Leicester ក្នុងលទ្ធផល ៣ទល់និង០ជាលើកទី៧ ខណៈ Aston Villa ឈ្នះ៣ស្មើ១និងចាញ់២។
២.ជម្រើស១១ននាក់ដំបូងសម្រាប់Liverpool អាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Henderson, Fabinho, Jones; Salah, Gakpo, Diaz
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៣-៣)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Aston Villa អាចនិងចូលលេង
Martinez; Young, Konsa, Mings, Moreno; Ramsey, Kamara, Luiz, McGinn; Buendia, Watkins
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺLiverpool ២:0 Aston Villa
ប្រភព: Sportsmole & Whoscored

ក្រុមអធិរាជស Real Madrid ក្រោមការដឹកនាំរបស់អ្នកចាត់ថ្មីលោក Xabi Alonso និងផែនការយុទ្ធសាស្រ្តរយៈពេលវែងនោះ ក្រុមបានសម្លឹងឃើញកីឡាករដែលមានកេរ្ត៍ឈ្មោះ ៣រូបដែលនិងក្លាយជាកីឡាករដែលអាចចាកចេញពីក្លឹបពួកគេដោយគ្មានតម្លៃខ្លួន(Free Transfer) ។បើយើងក្រលេកមើលកីឡាករបច្ចុប្បន្នមានអ្នកចាំទី Thibaut Courtois និង David Alaba បច្ចុប្បន្នឈានចូលវ័យជ្រេ ហើយងាកមក Antonio Rudiger ទម្រង់លេងធ្លាក់ចុះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់បិះនឹង៤គ្រាប់ម្នាក់ឯង! Ronaldo ស៊ុត៣គ្រាប់ ខណៈហ្វេនវែកញែក Joao Felix សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ខាងក្រោមនេះជាកីឡាករ ៣រូប Real Madrid បានកំនត់គោលដៅនាំយកពួកគេមកកាន់ទឹកដី Santiago Bernebeu នៅពេលកិច្ចសន្យារបស់ពួកគេនិងអស់សុពលភាពនៅបញ្ចប់រដូវកាល2025-2026 នេះ។ វីដេអូ: 1.Ibrahim Konate ខ្សែការពារកណ្តាលសញ្ជាតិបារាំងរូបនេះត្រូវបានផ្តល់ការកោតសរសើរ និងផ្តល់គុណតម្លៃបំផុតពីសំណាក់អ្នកចាត់ការសញ្ជាតិអេស្បាញ។ស្របពេល Antonio Rudiger និង David Alaba លែងស្ថិតក្នុងផែនការប្រើប្រាស់រយៈពេលយូរបន្តទៀតរបស់ក្លឹប ពិតណាស់ កីឡាករវ័យ […]


