

ក្រុមJuventus និងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Sevilla សម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Europa League ក្រោយលទ្ធផលជើងទី១ស្មើគ្នា ១ទល់និង១។សម្រាប់ Sevilla នៅរដូវកាលនេះធ្វើបានល្អណាស់ ដោយមិនដែលចាញ់ក្នុងផ្ទះរៀងរាល់ការប្រកួតជើងទីពីរសម្រាប់ព្រឹត្តការណ៍Europa League នេះចំនួន៩ដង។មានន័យថា ម្ចាស់ជើងឯក Europa League ៦សម័យកាលធ្លាប់ឈ្នះ២៤លើក សម្រាប់ការប្រកួតក្នុងផ្ទះ ២៧ដងចុងក្រោយ ។សម្រាប់Juventus ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រChampion League ២០១៧ពួកគេសម្លឹងចង់ឈានដល់វគ្គផ្តាច់ព្រ័ត្រពានធំទីពីររបស់អឺរ៉ុបមួយនេះ ក្រោយផ្តួល Nantes ុFreiburg និង Sporting CP។ សម្រាប់ការប្រកួតក្របខណ្ឌ SerieA ក៏ធ្វើបានល្អដែរនិងបានឈ្នះ៣ប្រកួតជាប់គ្នា ដែលជា ហេតុធ្វើអោយក្រុមលោកAllegri ឈរនៅលេខរៀងទី២នាពេលបច្ចុប្បន្ន។ទោះយ៉ាងណា Juventus មានប្រវត្តិធ្លាប់ជួបក្រុមអេស្បាញក្រៅទឹកដី ១៧ដង ហើយមិនមានសំណាងដោយចាញ់រហូតដល់ទៅ១២ដងនិងធ្វើបាន Cleansheet តែ១លើកប៉ុណ្ណោះ។
១.៦ប្រកួតចុងក្រោយសម្រាប់ Sevilla នៅEuropa league គឺឈ្នះ២ចាញ់២និងស្មើ២ ខណៈ Juventus ឈ្នះ៤ស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Sevilla អាចនិងចូលលេង
Bounou; Navas, Gudelj, Bade, Acuna; Fernando, Rakitic; Ocampos, Lamela, Gil; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Juventus អាចនិងចូលលេង
Szczesny; Danilo, Gatti, Sandro; Cuadrado, Fagioli, Locatelli, Rabiot, Kostic; Di Maria; Vlahovic
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-១-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Sevilla ២:១ Juventus
ប្រភព:sportsmole &whoscored


ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]



