Close
Featured-Image
Sevilla ត្រៀមបង្ហាញភាពខ្លាំងពេលទទួល Juventus វគ្គ ១/២ Europa League ជើងទី២
ទំហំអក្សរ
តូច
ធំ

ក្រុមJuventus និងត្រូវធ្វើដំណើរទៅជួបម្ចាស់ផ្ទះ Sevilla សម្រាប់ការប្រកួតជើងទីពីរពានរង្វាន់ Europa League ក្រោយលទ្ធផលជើងទី១ស្មើគ្នា ១ទល់និង១។សម្រាប់ Sevilla នៅរដូវកាលនេះធ្វើបានល្អណាស់ ដោយមិនដែលចាញ់ក្នុងផ្ទះរៀងរាល់ការប្រកួតជើងទីពីរសម្រាប់ព្រឹត្តការណ៍Europa League នេះចំនួន៩ដង។មានន័យថា ម្ចាស់ជើងឯក Europa League ៦សម័យកាលធ្លាប់ឈ្នះ២៤លើក សម្រាប់ការប្រកួតក្នុងផ្ទះ ២៧ដងចុងក្រោយ ។សម្រាប់Juventus ក្រោយឈានដល់វគ្គផ្តាច់ព្រ័ត្រChampion League ២០១៧ពួកគេសម្លឹង​ចង់ឈានដល់វគ្គផ្តាច់ព្រ័ត្រពានធំទីពីររបស់អឺរ៉ុបមួយនេះ ក្រោយផ្តួល Nantes ុFreiburg និង Sporting CP។ សម្រាប់ការប្រកួតក្របខណ្ឌ SerieA ក៏ធ្វើបានល្អដែរនិងបានឈ្នះ៣ប្រកួតជាប់គ្នា ដែលជា ហេតុធ្វើអោយក្រុមលោកAllegri ឈរនៅលេខរៀងទី២នាពេលបច្ចុប្បន្ន។ទោះយ៉ាងណា Juventus មានប្រវត្តិធ្លាប់ជួបក្រុមអេស្បាញក្រៅទឹកដី ១៧ដង ហើយមិនមានសំណាងដោយចាញ់រហូតដល់ទៅ១២ដងនិងធ្វើបាន Cleansheet តែ១លើកប៉ុណ្ណោះ។

១.៦ប្រកួតចុងក្រោយសម្រាប់ Sevilla នៅEuropa league គឺឈ្នះ២ចាញ់២និងស្មើ២ ខណៈ Juventus ឈ្នះ៤ស្មើ២។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Sevilla អាចនិងចូលលេង
Bounou; Navas, Gudelj, Bade, Acuna; Fernando, Rakitic; Ocampos, Lamela, Gil; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់ Juventus អាចនិងចូលលេង
Szczesny; Danilo, Gatti, Sandro; Cuadrado, Fagioli, Locatelli, Rabiot, Kostic; Di Maria; Vlahovic
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៣-៥-១-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Sevilla ២:១ Juventus
ប្រភព:sportsmole &whoscored

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

អត្ថបទកំពុងចាប់អារម្មណ៍៖
វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ)
featured image

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ Arsenal បង្កើនការចរចារផ្ទេរយកកីឡាករឆ្នើមពីក្លឹបរួមទីក្រុងឡុងដ៍(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas ក៍បានបញ្ជាក់ប្រាប់ផងដែរថាមិនត្រឹមតែពិភាក្សាជាមួយគ្រូបង្វឹកលោក Miguel […]

ចុចអានបន្ត
អត្ថបទទាក់ទង