បច្ចុប្បន្នភាពស៊ីហ្គេម៖ ស៊ីហ្គេមលើកទី៣២ដែលប្រពឹត្តិឡើងនៅក្នងប្រទេសកម្ពុជាបានបិទបញ្ចប់ទៅដោយជោគជ័យ នៅថ្ងៃទី១៧ខែឧសភាពឆ្នាំ២០២៣ នេះក្នុងពហុកីឡដ្ឋានមរតកតេជោ ។ យ៉ាងណាមិញបើយើងក្រឡែកទៅមើលមុនថ្ងៃបិទព្រឹត្តិការណ៍មានការប្រកួតមួយដ៏ក្តៅកកុកក្នុងពហុកីឡដ្ឋានអូឡាំពិក រវាងក្រុមជម្រើសជាតិបាល់ទាត់បុរសថៃ និង ឥណ្ឌូនេស៊ីត្រូវប្រជែងគ្នាដណ្តើមមេដាយមាស ។ យ៉ាងណាមិញចុងក្រោយឥណ្ឌូនេស៊ីក្លាយជាក្រុមម្ចាស់ជើងឯក ក្រោយមានការប៉ះទង្គិចគ្នាជាខ្លាំង ។ ហើយក្រោយចប់ការប្រកួតត្រូវបានគេឃើញខ្សែការពាររបស់ក្រុមជម្រើសជាតិថៃកីឡាករ Jonathan Khemdee បានបោះមេដាយប្រាក់របស់ខ្លួនទៅកាន់អ្នកគាំទ្រ ដែលវាបានធ្វើប្រជាជនកម្ពុជាមិនពេញចិត្តនឹងកីឡាកររូបនោះខ្លាំង ។
ក្រោយហេតុការណ៍នេះ Khemdee បានសរសេរលើគណនី Twitter របស់ខ្លួនគេថា៖ «ខ្ញុំបោះមេដាយ និងកុត្តារបស់ខ្ញុំទៅកាន់អ្នកគាំទ្រគឺពីព្រោះតែខ្ញុំចង់អរគុណដល់ពួកគេដែលតែងតែផ្តល់ការគាំទ្រដល់ខ្ញុំដូចនឹងស៊ីហ្គេមលើកមុនៗ ។ ហើយខ្ញុំគឺមិនបានមានគោលបំណងមិនឲ្យតម្លៃដល់ការប្រកួត រឺក៏មេដាយដែលខ្ញុំទទួលបានឡើយ ។ ជាចុងក្រោយខ្ញុំសូមអរគុណដល់អ្នកទាំងអស់គ្នាដែលតែងតែគាំទ្រខ្ញុំកន្លងមក។»

បរទេស៖ ក្លឹបបិសាចក្រហម Manchester United ប្រឈមនឹងបញ្ហាចម្បងលើកិច្ចព្រមព្រៀង Mason Mount ក្រោយក្លឹប Chelsea បានទាមទារក្លឹប Man Utd ចំនួន ៧០លានផោន បើសិនជាពួកគេចង់បានខ្សែបម្រើឆ្នើមជនជាតិអង់គ្លេសរូបនេះ បើទោះបីជាកិច្ចសន្យាបច្ចុប្បន្នគេនៅសល់ត្រឹមតែ១ឆ្នាំទៀតយ៉ាងណាក្តីក៏ដោយ។ យ៉ាងណាមិញស្ថិតនៅតម្លៃនេះក្លឹប Manchester United ទំនងជាមិនចូលពិភាក្សាឡើយ ខណៈគោលដៅរបស់គេបច្ចុប្បន្នមិនមែនជាខ្សែបម្រើឡើយ ដោយខ្សែប្រយុទ្ធទោលគឺគោលដៅដ៏សំខាន់សម្រាប់ពួកគេនាពេលបច្ចុប្បន្ននេះ។អត្ថបទកំពុងចាប់អារម្មណ៍៖ Leicester City នឹងបាត់បង់កីឡាករ ៧នាក់ ក្នុងខែមិថុនានេះ សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

