
មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖
ទី១- គណៈកម្មាធិការជាតិ CAMSOC សូមឲ្យអ្នកមិនមានសំបុត្រ អញ្ជើញមកលេងកម្សាន្ដ ក៏ដូចជាទស្សនាការផ្សាយបន្ដផ្ទាល់លើស្លាយ(LED) នៅបរិវេណខាងក្រៅ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ
ទី២- សូមអភ័យទោស ចំពោះភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងអ្នកបម្រើការទាំងអស់ ដែលជួយបម្រើសេវាគ្រប់បែបយ៉ាង កំឡុងដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសារគណៈកម្មការបានកំណត់ចំនួនចូលរួម មិនអាចផ្ដល់ជូនបានទាំងអស់គ្នា ។ តាមរយៈនេះ គណៈកម្មាធិការជាតិ CAMSOC បានសូមការអភ័យទោស និងយោគយល់ ចំពោះការពុំបានផ្ដល់ជូនគ្រប់ៗគ្នា ។
សម្រាប់ពិធិបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភានេះ នឹងប្រារព្ធរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និងអត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ។
សូមរំឮកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចេញមកសូមការយោគយល់ និងអធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមម្ដងរួចមកហើយ មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ដោយសារចំនួនកៅអីមានកំណត់ តែអ្នកចង់ចូលរួមច្រើនលើសលប់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើសឲ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នាបានទេ»។
សម្តេចតេជោបន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំ សូមចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»។
សម្តេចតេជោ ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នករៀបចំ ពាក់ព័ន្ធនឹងបញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិយសរបស់ជាតិនេះ៕

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ ដាច់ចិត្តមែនទែនហើយ!ទីបំផុត Real Madrid សម្រេចចិត្តលក់ប្រុសម៉ៅខណៈកីឡាកររូបនេះជាបេក្ខភាពមកជំនួស សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ: