បច្ចុប្បន្នភាពស៊ីហ្គេម៖ គ្រូបង្វឹកបាល់បោះរបស់ក្រុមជម្រើសជាតិកម្ពុជាបានចេញមកសុំទោសដល់អ្នកគាំទ្រកម្ពុជា ក្រោយរូបលោកមិនអាចដឹកនាំក្រុមយកមេដាយមាសជូនជាតិមាតុភូមិបាន ក្រោយបរាជ័យក្រោយថ្វីដៃក្រុមខ្លាំង ជើងឯក១៩សម័យ ហ្វីលីពីន ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ។ គ្រូបាល់បោះកម្ពុជា ផ្តាំសុំទោសអ្នកគាំទ្រកម្ពុជាទាំងអស់គ្នា ព្រោះសមាជិកក្នុងក្រុមជម្រើសជាតិទាំងអស់ ខំអស់លទ្ធភាពហើយ ។

ប្រទេសកម្ពុជា៖ នៅថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២៣នេះ សហព័ន្ធបាល់ទាត់កម្ពុជា បានប្រកាសជាផ្លូវការណ៍នូវបញ្ជីឈ្មោះកីឡាករដែលត្រូវបានលោក Felix Dalmas កោះហៅសម្រាប់ខ្លួននៅការប្រកួតថ្ងៃទី១៥ខាងមុខនេះទល់នឹងក្រុម បង់ក្លាដេស សម្រាប់ការប្រកួតមិត្ត ថ្ងៃ FIFA Day ។ យ៉ាងណាមិញក្នុងបញ្ជីឈ្មោះនោះគេបានប្រទះឃើញរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់វឌ្ឍនាកាផងដែល ក្រោយពីខ្សែប្រយុទ្ធឆ្នើមរូបនេះបានអវត្តមានអស់ជាច្រើនឆ្នាំ ដោយសាររបួស និងរូបគេផ្តោតលើការសិក្សាវិញ។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់! ព្រំ សំណាង អញ្ជើញអ្នកប្រដាល់មីយាន់ម៉ា Dave Leduc មកចូលរួមពិធីឡើងគេហដ្ឋានខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

