
បច្ចុប្បន្នភាពស៊ីហ្គេម៖ អ្នកគាំទ្រជាច្រើនបានស្នើសុំឲ្យសហព័ន្ធធ្វើការពិនិត្យអត្តចរិករបស់ខ្សែការពារដែលពាក់លេខ៤របស់ជម្រើសជាតិថៃ បន្ទាប់ពីរូបគេបានធ្វើកាយវិការមិនសមរម្យ ដោយបានបោះនូវតុក្តា និងមេដាយប្រាក់របស់ខ្លួនទៅឲ្យអ្នកគាំទ្រ ខណៈវាជារបស់ដែលប្រទេសជាម្ចាស់ផ្ទះ រៀបចំសម្រាប់ភ្ញៀវកិត្តិយល និងអត្តពលិកដែលចូលរួមប៉ុណ្ណោះ ។

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ:


