

បច្ចុប្បន្នភាពស៊ីហ្គេម៖ អបអរសាទរដល់ក្រុមបាល់ទាត់បុរសឥណ្ឌូនេស៊ីដែលបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ស៊ីហ្គេមលើកទី៣២ដែលធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ក្រោយពីយកឈ្នះលើក្រុមជម្រើសជាតិថៃ ដោយលទ្ធផល 5-2 នៅក្នុងជំនួបដ៏តានតឹង និង មានការប៉ះទង្គិចដ៏ខ្លាំងផងនោះ។ ឥណ្ឌូនេស៊ី បានធ្វើនាំមុខលើ ថៃ គ្រាប់ដំបូងមុន នៅតង់ទីមួយ មុននិងថៃ អាចរកបានមួយគ្រាប់វិញនៅពាក់កណ្តាល់តង់ទី២ និងមួយគ្រាប់ទៀតនៅនាទីចុងក្រោយបង្អស់ ដែលធ្វើឲ្យការប្រកួតមួយឈានដល់ម៉ោងបន្ថែម១៥នាទី២លើក ។ យ៉ាងណាមិញគ្រាន់តែចាប់ផ្តើមវគ្គទី១ ក្នុងការបន្ថែម១៥នាទីពីរលើកភ្លាមគឺមានការប៉ះទង្គិចយ៉ាងខ្លាំងរវាងភាគីខាងថៃ និងខាងឥណ្ឌូនេស៊ីដែលធ្វើខាងសមត្ថកិច្ចកម្ពុជា នាំគ្នាសម្រុកចូលក្នុងពហុកីឡដ្ឋានភា្លមៗ ដើម្បីបំបែកភាគីទាំងសងខាង ។ យ៉ាងណាមិញក្រោយពីមិនសម្របសម្រួលពីមន្ត្រីបច្ចេកទេសការប្រកួតគឺបានដំណើរបន្ត ដោយក្រោយខាង ឥណ្ឌូនេស៊ី លត់ខាងថៃ ដល់ទៅ៥-២ ក្រោយពីកីឡាករថៃ ទទួលកាតក្រហមជាច្រើន សម្បីតែអ្នកចាំទី ។


(អង់គ្លេស)៖ ក្លឹបហង្សក្រហម Liverpool បានដាក់តម្លៃលក់ខ្សែប្រយុទ្ធស្លាប Luis Diaz ក្នុងកញ្ចប់ទឹកប្រាក់ប្រមាណ ៨២លានអឺរូ ខណៈមានការចាប់អារម្មណ៍ពីក្លឹបយក្ស Barcelona និង Bayern Munich ។ ដោយឡែក Diaz ចូលរួមជាមួយ Liverpool ផ្ទេរពីក្រុម Porto ក្នុងតម្លៃត្រឹមតែ ៤៣លានអឺរូ កាលពីឆ្នាំ២០២២។អត្ថបទកំពុងចាប់អារម្មណ៍៖ យីដល់ម្លឹង! Gyokeres សុខចិត្តបែកសង្សារ ដើម្បីពង្រឹងការលេងនៅក្លឹបថ្មី តែមិនមែននៅ MAN UTD សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស គួរកត់សម្គាល់ថា កីឡាករវ័យ ២៨ឆ្នាំ បានបង្ហាញខ្លួនសរុប ១៤៨ប្រកួត ដោយរកបាន ៤១គ្រាប់ ចាប់តាំងការចុះហត្ថលេខាមក៕ ប្រភព៖ SPORTbible

