

នៅរសៀលម៉ោង៣នេះ ក្រុមបាល់បោះបុរសកម្ពុជា ប៉ះក្រុមហ្វីលីពីន ៥ទល់៥ ដណ្តើមមេដាយមាស
ទំហំអក្សរ
តូច
ធំ
បច្ចុប្បន្នភាពស៊ីហ្គេម២០២៣៖ នៅវេលាម៉ោង ៣រសៀល ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ ក្រុមបាល់បោះបុរស របស់កម្ពុជា ត្រូវប៉ះក្រុមហ្វីលីពីន កម្រិតប្រកួត ៥ទល់៥ ដើម្បីដណ្តើមមេដាយមាស ខណៈក្រុមឥណ្ឌូនេស៉ី ត្រូវប៉ះក្រុមថៃ ដើម្បីដណ្តើមមេដាយសំរឹទ្ធ នៅម៉ោង ១រសៀល នៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម២០២៣។
អត្ថបទកំពុងចាប់អារម្មណ៍៖ ទាំងសង្ហា និង កម្លាំងជើងមិនធម្មតា! Man.Utd សម្លឹងចង់បានកីឡាកររូបនេះលេងចាប់ដៃគូជាមួយ Bruno(មាន១វីដេអូ)
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
រំលឹកផងថា ការប្រកួតកាលពីម្សិលមិញនេះ ក្រុមកម្ពុជា បានយកឈ្នះថៃ ដោយលទ្ធផល ៧៦ទល់៦៦ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈក្រុមឥណ្ឌូនេស៊ី បានចាញ់ហ្វីលីពីន លទ្ធផល ៧៦ទល់៨៤ ហើយការប្រកួតបានធ្វើឡើងនៅទីតាំងបាល់បោះ នៃពហុកីឡដ្ឋានជាតិមរតកតេជោដដែល។ សម្រាប់អ្នកចូលទស្សនា សូមទៅយកសំបុត្រមុនការប្រកួតនៅច្រកចូល ខណៈសំបុត្រចូលទស្សនាមានចំនួនកំណត់៕

អត្ថបទទាក់ទង

6 months ago .
341 Views
កម្ពុជា ត្រូវការឈ្នះថៃជាចាំបាច់ ដើម្បីប្រជែងកៅអីឡើងវគ្គបន្ត ក្នុងពាន AFF Cup ២០២៤