Manchester United បានត្រៀមលក្ខណៈសម្បត្តិរួចរាល់សាជាថ្មីម្តងទៀតដើម្បីចុះហត្ថលេខានាំយកខ្សែបម្រើ Adrien Rabiot មករួមក្រុម ដោយយោងគេហទំព័រ L’Equipe របស់បារាំងបានចុះផ្សាយ។គួររំលឹកថាកន្លងមកកាលពីដើមរដូវកាលនេះក្រុមជើងឯកអង់គ្លេស១៣សម័យបានឈានដល់កិច្ចព្រមព្រៀងជាមួយកីឡាករJuventus ប៉ុន្តែបន្ទាប់មកបានបរាជ័យក្នុងការយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួន(តម្លៃឈ្នួលពលកម្ម)ជាមួយកីឡាករបារាំងរូបនេះ។
យ៉ងាណាមិញកីឡាករវ័យ ២៨ ឆ្នាំគ្រោងនឹងចាកចេញពីក្លឹបយក្ស Serie A ដោយគ្មានតម្លៃខ្លួនខណៈលោកលោក Erik ten Hag ត្រៀមដេញថ្លៃ យកអតីតកីឡាករPSGរូបនេះះមករួមក្រុមសាជាថ្មី។ Rabiot ដែលជាកីឡាករសំខាន់នៅ World Cup ២០២២ បង្ហាញខ្លួនបាន៤៣លើកនៅរដូវកាលនេះ ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទី៤ដង ។
ប្រភព:Be Soccer
វីដេអូ:

(បរទេស)៖ កីឡាករ Zlatan Ibrahimovic របស់ក្លឹប AC Milan បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់នៅអាយុ 41 ឆ្នាំក្នុងសុន្ទរកថាដ៏រំជួលចិត្តបន្ទាប់ពីការប្រកួតចុងក្រោយជាមួយ AC Milan ឆ្នាំ ២០២២-២០២៣។ កីឡាករ Ibrahimovic បានស្រក់ទឹកភ្នែកនៅចំពោះមនុស្សជាច្រើននៅ San Siro ខណៈដែលគាត់បានលាទៅកាន់ក្លឹប អ្នកគាំទ្រសម្រាប់អាជីពដ៏ជោគជ័យរបស់គាត់។ Zlatan បាននិយាយទៀតថា «ជាលើកដំបូងដែលខ្ញុំបានមកដល់ Milan អ្នកបានផ្តល់សុភមង្គលឱ្យខ្ញុំ លើកទីពីរអ្នកផ្តល់ឱ្យខ្ញុំនូវក្តីស្រឡាញ់ ខ្ញុំចង់អរគុណអ្នកគាំទ្រ» ។ «អ្នកបានស្វាគមន៍ខ្ញុំដោយបើកចំហរ អ្នកធ្វើឱ្យខ្ញុំមានអារម្មណ៍ថារំភើបជាខ្លាំង»។អត្ថបទកំពុងចាប់អារម្មណ៍៖ ញាក់សាច់! ព្រំ សំណាង អញ្ជើញអ្នកប្រដាល់មីយាន់ម៉ា Dave Leduc មកចូលរួមពិធីឡើងគេហដ្ឋានខ្លួន សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Tears in everyone’s eyes. Zlatan is immense, 𝐀𝐋𝐖𝐀𝐈𝐙 ❤️🖤 pic.twitter.com/ZiCwzdWTZB — […]



