Close
Sponsor ads Featured-Image
Liverpool ចង់បន្តឈ្នះជាលើកទី៧ ខណៈ Leicester City ចង់ឈ្នះដើម្បីអាយុជីវិតនៅ EPL
ទំហំអក្សរ
តូច
ធំ

ក្រុមLeicester City និងត្រូវបើកទ្វារកីឡាដ្ឋាន King Power Stadium ទទួលស្វាគមន៍ក្រុមហង្សក្រហមLiverpool សម្រាប់ការប្រកួតក្របខណ្ឌ EPL សប្តាហ៍ទី ៣៥ នៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី ១៦ ឧសភា ២០២៣ស្អែកនេះ។ សម្រាប់ leicester City បច្ចុច្បន្នកំពុងឈរ នៅតំបន់គ្រោះថ្នាក់លេខរៀងទី១៩ ខណៈ Liverpool ត្រូវការឈ្នះដើម្បីបន្តការប្រជែងTop-៤ ដោយមានគម្លាត៤ពិន្ទុពីMan.Utd។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Liverpool មានបំណងចង់យកឈ្នះជាលើកទី៧ជាប់គ្នានៅក្របខណ្ឌ EPL ក្រោយផ្តួលក្រុមភ្ញៀវ Brentford ខណៈជួបគ្នា៣ប្រកួតចុងក្រោយ Liverpool នៅក្នុងផ្ទះ គឺLeicester ផ្តួលក្នុងលទ្ធផល ៣ទល់និង១ មុនពេលចាញ់ក្នុងលទ្ធផល១ទល់និង០។ទោះយ៉ាងណាជួបគ្នាដើមរដូវកាលនេះ Liverpool បានផ្តួល Leicester ក្នុងលទ្ធផល២ទល់និង១កាលពីខែធ្នូ​២០២២។

ads

១.៦ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL គឺ Leicester City ឈ្នះ១ស្មើ២ចាញ់៣ ខណៈ Liverpool មិនដែលចាញ់និងស្មើគឺឈ្នះ៦ប្រកួត។
២.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Iversen; Pereira, Faes, Soyuncu, Castagne; Ndidi, Dewsbury-Hall; Tete, Maddison, Barnes; Vardy
(ទម្រង់លេងអាចនិងប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងអាចនិងចូលលេង
Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Fabinho, Henderson; Salah, Gakpo, Diaz
(ទម្រង់លេងអាចនិងប្រើប្រាស់ ៤-៣-៣)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ LeicesterC ១:៣ Liverpool

អត្ថបទកំពុងចាប់អារម្មណ៍៖
ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ)
featured image

ក្លឹបបិសាចក្រហម Man. United កំពុងចរចាជាមួយខ្សែប្រយុទ្ធក្លឹបគូប្រជែងលីកគឺតោខៀវ Chelsea ជុំវិញការផ្ទេរយកកីឡាករ Christopher Nkunku បន្ទាប់ពីសាម៉ីខ្លួនមិនបានស្ថិតក្នុងបញ្ជីប្រើប្រាស់ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅលោក Enzo Maresca នៅកីឡដ្ឋាន Stamford Bridge ។សម្រាប់រដូវកាលចាស់អតីតកីឡាករ RB Leipzig សញ្ជាតិបារាំងរូបនេះចូលលេងបានសរុប ៩១០ នាទីនៅក្របខណ្ឌ Premier Leagueហើយទោះបីជាគាត់បានបង្ហាញនៅក្នុងការប្រកួតលីកក្នុងស្រុកចំនួន ៣៣លើក ប៉ុន្តែ Nkunku កីឡាករសញ្ជាតិបារាំងមានវ័យ ២៧ឆ្នាំ បានចាប់ផ្តើមជម្រើសដំបូងបានតែ៩ប្រកួត ប៉ុណ្ណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ភ្ញាក់ផ្អើលមិនមែន Mbeumo ! Man.Utd កំពុងចរចារចង់បានកីឡាកររូបនេះមកពង្រឹងក្រុម (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភពពីគេហទំព័រ L’Equipe បានចុះផ្សាយថាៈខណៈក្រុម Man.Utd បញ្ចប់រដូវកាលចាស់ដ៍យ៉ាប់យ៉ឺននោះ Man.Utdបានផ្តួចផ្តើមការចរចាជាលើកដំបូងជាមួយភ្នាក់ងាររបស់ Nkunku ទោះបីជាមិនមានសំណើជាក់លាក់ណាមួយត្រូវបានដាក់ជូន តែអាចនិងបញ្ចេញក្នុងពេលឆាប់ៗនេះ។បន្ទាប់ពីចុះហត្ថលេខាលើ Matheus Cunha ពី Wolves ឥឡូវនេះ […]

ចុចអានបន្ត
អត្ថបទទាក់ទង