Close
Featured-Image
ម្ចាស់កាំមេរ៉ា បង្ហោះសារអរគុណដល់ប្រទេសកម្ពុជា និងស្នើសុំឲ្យឈប់វាយប្រហារដល់ពូកង់បីទៀត ដោយសារតែរឿងនេះ
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ ថ្មីៗមាននូវរឿងរ៉ាវដ៏ខកចិត្តមួយពីសំណាក់បងប្អូនប្រុសដែលជាអ្នករត់កង់បី ដោយដើមឡើយគឺ ក្រុមការងារថតមួយជនជាតិហ្វីលីពីនបានហៅកង់បីគាត់ជិះ រត់ពេលដល់ទីតាំង គាត់ក៏បានភ្លេចកាំមេរ៉ានៅលើកង់បីនោះ ខណៈពូកង់បីគឺមិនបានទាក់ទងទៅកាន់ម្ចាស់ដើម្បីប្រគល់កាំមេរ៉ាជូនគេវិញឡើយ ដោយគាត់បែរលួចយកកាំមេរ៉ានោះទៅលក់នៅហាងលក់កាំមេរ៉ាមួយទៅវិញ ក្នុងតម្លៃ ៤០០ ដុល្លា ។ យ៉ាងណាមិញក្រោយពីមានការជួយប្រកាសពីបណ្តាផ្សេងនានា ក៏បានលឺដល់ម្ចាស់ហៅ ដែលបានទទួលទិញកាំមេរ៉ានោះ ហើយគាត់ក៏បានសម្រេចប្រគល់ជូនម្ចាស់ដើមវិញដោយមិនយកកម្រៃពីគាត់សម្បីតែមួយរៀល ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយមានហេតុការណ៍ម្ចាស់កាំមេរ៉ាដែលមានគណនីហ្វេសប៊ុកឈ្មោះ Mia Montayre បានសរសេរនូវអារម្មណ៍របស់គាត់យ៉ាងច្រើន និងស្នើសុំឲ្យប្រជាជនកម្ពុជាឈប់វាយប្រហារលើគាត់បន្តទៀត ដោយសារតែគាត់មានបញ្ហារបួសជើងធ្ងន់ធ្ងរ និងជីវភាពខ្វះខាតខ្លាំង ដោយក្នុងអត្ថបទគឺនឹងសង្ខេបយកត្រឹមតែខ្លីប៉ុណ្ណោះ៖ «ខ្ញុំបានប្រាកដណាស់ថាខ្ញុំ នឹងមិនត្រលប់មកកម្ពុជាវិញទេ បន្ទាប់ពីជួបនឹងការឈឺចាប់នៃការបាត់របស់ថ្លៃបែបនេះ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែត្រលប់មកទីនេះវិញនៅថ្ងៃណាមួយ ដើម្បីជាការតបស្នង និងបង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះសេចក្តីសប្បុរសដែលមិនធ្លាប់មានពីមុនមករបស់ប្រជាជនខ្មែរចំពោះខ្ញុំ។ ជាថ្មីម្តងទៀត សូមអរគុណ!!! PS: ខ្ញុំដឹងថាអ្នកបើកម៉ូតូកង់បីបានធ្វើខុសចំពោះខ្ញុំ និងមុខមាត់របស់ប្រទេសកម្ពុជា ជាពិសេសចំពោះអ្នកទស្សនា ប៉ុន្តែឥឡូវនេះខ្ញុំយល់ថាគាត់អស់សង្ឃឹមដោយសារតែជើងរបស់គាត់ដែលមានការឆ្លងមេរោគធ្ងន់ធ្ងរ។ ខ្ញុំបានលឺថាមនុស្សនៅតែបន្តធ្វើបាបគាត់តាមអនឡាញ ដែលខ្ញុំសង្ឃឹមថា នឹងឈប់ ជាពិសេសចាប់តាំងពីគាត់បានសន្យាជាមួយប៉ូលីសរួចហើយ និងចំពោះខ្ញុំផ្ទាល់ថាគាត់នឹងមិនធ្វើកំហុសនេះម្តងទៀតទេ។ ខ្ញុំ​សូម​បួងសួង​ឱ្យ​ស្ថានភាព​សុខភាព​គាត់​បាន​ប្រសើរ​ឡើង ហើយ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​អាណិត និង​ជួយ​គាត់។

អត្ថបទកំពុងចាប់អារម្មណ៍៖
Bruno ក្លាយជាវីរបុរស ខណៈ Man Utd បានយកឈ្នះ Ranger ក្នុងពាន UEL (មានវីដេអូ)
featured image

បរទេសៈ Manchester United បានយកឈ្នះក្រុម Rangers ក្នុងលទ្ធផល 2-1 ក្នុងការប្រកួត Europa League នៅកីឡដ្ឋាន Old Trafford។ ការប្រកួតបានចាប់ផ្តើមដោយការភ្លាត់បាល់ចូលទីខ្លួនឯងដោយអ្នកចាំទី Jack Butland របស់ក្រុម Rangers ដែលផ្តល់ឱ្យ United នាំមុខមុន។ Rangers បានតាមស្មើតាមរយៈ Cyriel Dessers នៅតង់ទីពីរ។អត្ថបទកំពុងចាប់អារម្មណ៍៖ Bruno ក្លាយជាវីរបុរស ខណៈ Man Utd បានយកឈ្នះ Ranger ក្នុងពាន UEL (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស យ៉ាង​ណា​មិញ Bruno Fernandes បាន​ដណ្តើម​យក​ជ័យ​ជម្នះ​សម្រាប់ Man Utd ជាមួយ​នឹង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ពេល​វេលា។ Fernandes ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ជា Player of the Match […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 21 15 5 1 50 20 +30 50
    2 Arsenal 22 12 8 2 43 21 +22 44
    3 Nottingham Forest 22 13 5 4 33 22 +11 44
    4 Chelsea 22 11 7 4 44 27 +17 40
    5 Manchester City 22 11 5 6 44 29 +15 38
    6 Newcastle United 22 11 5 6 38 26 +12 38
    7 AFC Bournemouth 22 10 7 5 36 26 +10 37
    8 Aston Villa 22 10 6 6 33 34 -1 36
    9 Brighton & Hov… 22 8 10 4 35 30 +5 34
    10 Fulham 22 8 9 5 34 30 +4 33
    11 Brentford 22 8 4 10 40 39 +1 28
    12 Crystal Palace 22 6 9 7 25 28 -3 27
    13 Manchester United 22 7 5 10 27 32 -5 26
    14 West Ham United 22 7 5 10 27 43 -16 26
    15 Tottenham Hotspur 22 7 3 12 45 35 +10 24
    16 Everton 21 4 8 9 18 28 -10 20
    17 Wolverhampton Wanderers 22 4 4 14 32 51 -19 16
    18 Ipswich Town 22 3 7 12 20 43 -23 16
    19 Leicester City 22 3 5 14 23 48 -25 14
    20 Southampton 22 1 3 18 15 50 -35 6
  • Sponsor by 88Bol