Close
Featured-Image
ម្ចាស់កាំមេរ៉ា បង្ហោះសារអរគុណដល់ប្រទេសកម្ពុជា និងស្នើសុំឲ្យឈប់វាយប្រហារដល់ពូកង់បីទៀត ដោយសារតែរឿងនេះ
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាពស៊ីហ្គេម៖ ថ្មីៗមាននូវរឿងរ៉ាវដ៏ខកចិត្តមួយពីសំណាក់បងប្អូនប្រុសដែលជាអ្នករត់កង់បី ដោយដើមឡើយគឺ ក្រុមការងារថតមួយជនជាតិហ្វីលីពីនបានហៅកង់បីគាត់ជិះ រត់ពេលដល់ទីតាំង គាត់ក៏បានភ្លេចកាំមេរ៉ានៅលើកង់បីនោះ ខណៈពូកង់បីគឺមិនបានទាក់ទងទៅកាន់ម្ចាស់ដើម្បីប្រគល់កាំមេរ៉ាជូនគេវិញឡើយ ដោយគាត់បែរលួចយកកាំមេរ៉ានោះទៅលក់នៅហាងលក់កាំមេរ៉ាមួយទៅវិញ ក្នុងតម្លៃ ៤០០ ដុល្លា ។ យ៉ាងណាមិញក្រោយពីមានការជួយប្រកាសពីបណ្តាផ្សេងនានា ក៏បានលឺដល់ម្ចាស់ហៅ ដែលបានទទួលទិញកាំមេរ៉ានោះ ហើយគាត់ក៏បានសម្រេចប្រគល់ជូនម្ចាស់ដើមវិញដោយមិនយកកម្រៃពីគាត់សម្បីតែមួយរៀល ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ក្រោយមានហេតុការណ៍ម្ចាស់កាំមេរ៉ាដែលមានគណនីហ្វេសប៊ុកឈ្មោះ Mia Montayre បានសរសេរនូវអារម្មណ៍របស់គាត់យ៉ាងច្រើន និងស្នើសុំឲ្យប្រជាជនកម្ពុជាឈប់វាយប្រហារលើគាត់បន្តទៀត ដោយសារតែគាត់មានបញ្ហារបួសជើងធ្ងន់ធ្ងរ និងជីវភាពខ្វះខាតខ្លាំង ដោយក្នុងអត្ថបទគឺនឹងសង្ខេបយកត្រឹមតែខ្លីប៉ុណ្ណោះ៖ «ខ្ញុំបានប្រាកដណាស់ថាខ្ញុំ នឹងមិនត្រលប់មកកម្ពុជាវិញទេ បន្ទាប់ពីជួបនឹងការឈឺចាប់នៃការបាត់របស់ថ្លៃបែបនេះ ប៉ុន្តែពេលនេះខ្ញុំមានអារម្មណ៍ថា ខ្ញុំត្រូវតែត្រលប់មកទីនេះវិញនៅថ្ងៃណាមួយ ដើម្បីជាការតបស្នង និងបង្ហាញពីការដឹងគុណរបស់ខ្ញុំចំពោះសេចក្តីសប្បុរសដែលមិនធ្លាប់មានពីមុនមករបស់ប្រជាជនខ្មែរចំពោះខ្ញុំ។ ជាថ្មីម្តងទៀត សូមអរគុណ!!! PS: ខ្ញុំដឹងថាអ្នកបើកម៉ូតូកង់បីបានធ្វើខុសចំពោះខ្ញុំ និងមុខមាត់របស់ប្រទេសកម្ពុជា ជាពិសេសចំពោះអ្នកទស្សនា ប៉ុន្តែឥឡូវនេះខ្ញុំយល់ថាគាត់អស់សង្ឃឹមដោយសារតែជើងរបស់គាត់ដែលមានការឆ្លងមេរោគធ្ងន់ធ្ងរ។ ខ្ញុំបានលឺថាមនុស្សនៅតែបន្តធ្វើបាបគាត់តាមអនឡាញ ដែលខ្ញុំសង្ឃឹមថា នឹងឈប់ ជាពិសេសចាប់តាំងពីគាត់បានសន្យាជាមួយប៉ូលីសរួចហើយ និងចំពោះខ្ញុំផ្ទាល់ថាគាត់នឹងមិនធ្វើកំហុសនេះម្តងទៀតទេ។ ខ្ញុំ​សូម​បួងសួង​ឱ្យ​ស្ថានភាព​សុខភាព​គាត់​បាន​ប្រសើរ​ឡើង ហើយ​សង្ឃឹម​ថា​ប្រជាពលរដ្ឋ​នឹង​អាណិត និង​ជួយ​គាត់។

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 26 18 7 1 62 26 +36 61
    2 Arsenal 25 15 8 2 51 22 +29 53
    3 Nottingham Forest 25 14 5 6 41 29 +12 47
    4 Manchester City 25 13 5 7 52 35 +17 44
    5 AFC Bournemouth 25 12 7 6 44 29 +15 43
    6 Chelsea 25 12 7 6 47 34 +13 43
    7 Newcastle United 25 12 5 8 42 33 +9 41
    8 Fulham 25 10 9 6 38 33 +5 39
    9 Aston Villa 26 10 9 7 37 40 -3 39
    10 Brentford 26 11 4 11 47 42 +5 37
    11 Brighton & Hov… 25 9 10 6 38 38 +0 37
    12 Tottenham Hotspur 25 9 3 13 49 37 +12 30
    13 Crystal Palace 25 7 9 9 29 32 -3 30
    14 Everton 25 7 9 9 27 31 -4 30
    15 Manchester United 25 8 5 12 28 35 -7 29
    16 West Ham United 25 7 6 12 29 47 -18 27
    17 Wolverhampton Wanderers 25 5 4 16 35 54 -19 19
    18 Ipswich Town 25 3 8 14 23 50 -27 17
    19 Leicester City 26 4 5 17 25 59 -34 17
    20 Southampton 25 2 3 20 19 57 -38 9
  • Sponsor by 88Bol