Close
Sponsor ads Featured-Image
សម្តេច ហ៊ុន សែន ជឿថា ប្រជាជន៨០% ក្តុកក្តួល ពេលទស្សនាពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា សម្តេចជឿថាមានប្រជាជនប្រមាណ ៨០ភាគរយ មានការក្តុកក្តួលពេលទស្សនា ពិធីបើកព្រឹត្តិការណ៍ស៉ីហ្គេម ដោយអ្នកខ្លះស្រក់ទឹកភ្នែក មានមោទនភាពសម្រាប់ជាតិខ្មែរ។ ឆ្លើយតបនឹងអ្នកដែលចាំតែទើសថា ការរៀបចំស៉ីហ្គេមខ្ជះខ្ជាយ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជាម្ចាស់ផ្ទះស៉ីហ្គេមនេះ គឺជាកាតព្វកិច្ចរបស់ប្រទេសជាសមាជិកអាស៊ាន ហើយកម្ពុជាបានសុំការយោគយល់ពីសមាជិកអាស៊ានអស់ជាច្រើនឆ្នាំមកហើយ ទើបតែពេលនេះ កម្ពុជាមានលទ្ធភាពក្នុងការធ្វើជាម្ចាស់ផ្ទះ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

សម្តេចតេជោបានបន្ថែមថា មូលដ្ឋាននៃការរៀបចំស៉ីហ្គេមនេះនឹងក្លាយ ជាមរកតសម្រាប់កូនចៅជំនាន់ក្រោយ ក្លាយជាកន្លែងសម្រាប់ប្រកួតកីឡាជាតិ និងអន្តរជាតិ។ ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញផ្តល់សញ្ញាបត្រជូននិស្សិតកសិកម្មជាង ៣ពាន់នាក់ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ «ខ្ញុំសុំជម្រាបថា ស៉ីហ្គេមជាកាតព្វកិច្ចដែលជៀសវាងមិនបាន អ្នកឯងជាសមាជិកអាស៊ាន អ្នកឯងមានកាតព្វកិច្ចត្រូវធ្វើ អ្នកឯងអត់ត្រូវមកនិយាយថាខ្ជះខ្ជាយ យើងបានសុំពន្យារពេលគេម្តងហើយម្តងទៀត ខ្ញុំបានប្រាប់ដល់ថ្នាក់ដឹកនាំនៃប្រទេសអាស៊ាន សូមឲ្យយោគយល់ […] ប៉ុន្តែពេលដែលយើងមានលទ្ធភាព យើងធ្វើ ហើយខ្ញុំសុំបញ្ជាក់ មូលដ្ឋានដែលយើងមានក្លាយជាមរកត សម្រាប់តកូនតចៅ តជំនាន់ មិនមែនស្តាតមរកតតេជោ ដែលចិនជួយកសាង ១៥០លានដុល្លារ រួចពីស៉ីហ្គេមទៅវាយចោលទេ ក្លាយទៅជាកន្លែងនៃការប្រកួតកីឡា ក្នុងចំណោមជាតិរបស់យើង យុវជនរបស់យើង និងតំបន់ដែលមានការប្រកួតដទៃទៀត»។

សម្តេចតេជោបន្ថែមថា «អ្នកទើស មើលឃើញទើសរហូត ប៉ុន្តែអ្នកទើសម្នាក់ឯងទៅ។ ខ្ញុំគិតថា មនុស្សប្រហែលជា៨០ភាគរយ ក្តុកក្តួលនៅពេលឃើញព្រឹត្តិការណ៍ដ៏អស្ចារ្យ ក្នុងការបើកស៉ីហ្គេម អ្នកខ្លះស្រក់ទឹកភ្នែក ប៉ុន្តែមិនស្រក់ទឹកភ្នែកដោយសារគេធ្វើបាបទេ ស្រក់ទឹកភ្នែកដោយសារមោទនភាពជាតិ នេះមិនមែនរបស់ ហ៊ុន សែន ហើយក៏មិនមែនរបស់រាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា តែជារបស់មនុស្សទាំងអស់ជាជនជាតិកម្ពុជា»។ សូមជម្រាបថា ពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ដែលរៀបចំឡើងកាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានការចូលរួមទស្សនាដោយផ្ទាល់ពីប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិរាប់ម៉ឺននាក់ នៅឯពហុកីឡដ្ឋានជាតិមរកតតេជោ និងមានប្រជាពលរដ្ឋរាប់លាននាក់ទាំងជាតិ និងអន្តរជាតិ ទស្សនាការផ្សាយផ្ទាល់ ជាមួយនឹងទស្សនីយ៍ភាពសិល្បៈដ៏អស្ចារ្យ មិនដែលធ្លាប់ឃើញពីមុនមក។ សម្រាប់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ខាងមុខនេះ ពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម ក៏នឹងត្រូវរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរកតតេជោផងដែរ ជាមួយនឹងទស្សនីយភាពមិនចាញ់ ពិធីបើកនោះទេ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ)
featured image

Xabi Alonso អាចនិងរកឃើញកីឡាករឆ្នើម Florian Wirtz ថ្មីឃើញហើយ ខណៈកីឡាកររូបនេះបច្ចុប្បន្នកំពុងមានវត្តមាននៅក្នុងក្លឹប Real Madridឈុតធំនេះតែម្តង ខណៈកាលពីខែមុននេះក្រុមហង្សក្រហម Liverpool បានធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពបាល់ទាត់បន្ទាប់ពីពួកគេបានប្រកាសពីការចុះហត្ថលេខាលើតារាឆ្នើមរបស់ Bayer Leverkusen គឺ Wirtz ដែលជាអតីតកូនក្រុមសំណព្វចិត្តរបស់លោក Alonso ក្នុងតម្លៃកំណត់ត្រាក្លឹបប្រមាណ ១១៦លានផោនឯណោះ។អត្ថបទកំពុងចាប់អារម្មណ៍៖ ទីបំផុត! លោក Xabi Alonso រកឃើញកីឡាករមានសមត្ថភាពដូច Florian Wirtz ហើយ(មាន២វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ផ្ទុយទៅវិញបើយើងក្រឡេកមើលមកក្រុម Real Madrid ទោះបីបានធ្លាក់ចេញពី Club World Cup យ៉ាងអាម៉ាស់ ក្រោយចាញ់ Paris Saint-Germain ប៉ុន្តែយុទ្ធនាការកន្លងមកនេះលោក Alonso ស៊ាំជាមួយក្រុមថ្មីរបស់គាត់។ជាមួយគ្នានេះផងដែរអ្នកចាត់ការសញ្ជាតិអេស្បាញក៍បានដឹងពីរបៀបដែលខ្សែបម្រើវ័យក្មេង Arda Guler ពិតជាមានទេពកោសល្យ និងមានសមត្ថភាពដូច Wirtz អតីតកូនក្រុមរូបលោកធ្លាប់ដឹកនាំលេងនៅក្នុងក្រុម Bayer […]

ចុចអានបន្ត
អត្ថបទទាក់ទង