
បច្ចុប្បន្នភាពស៊ីហ្គេមៈ ម្ចាស់ក្លឹបបឹងកេតអ្នកស្រី ពុធ ធីតា បានស្នើសុំឲ្យអ្នកគាំទ្រក្រុមជម្រើសជាតិកម្ពុជាផ្នែកនារីឲ្យនាំគ្នាពាក់អាវពណ៍ខៀវទាំងអស់គ្នាមកផ្តល់កម្លាំងចិត្ត ក្រោមមូលហេតុថា អ្នកវៀតណាមនឹងនាំគ្នាពាក់អាវក្រហមពាសពេញពហុកីឡដ្ឋានជាតិអូឡាំពិកជាមិនខានឡើយ ។ អ្នកស្រី ពុធ ធីតា៖ «ប្រាកដណាស់ការប្រកួតល្ងាចនេះអ្នកគាំទ្រវៀតណាមនឹងពាក់អាវពណ៌ក្រហមទៅច្រើនកុះករជាក់ជាពុំខាន បើអាចបងប្អូនអ្នកគាំទ្រយើងល្ងាចនេះយើងពាក់ពណ៌ខៀវរឺពណ៌ស អោយបានទាំងអស់គ្នាព្រោះយើងជាម្ចាស់ផ្ទះ កីឡាការនីយើងពាក់ឯកសណ្ឋានពណ៌ស»

អតីតខ្សែបម្រើប្រយុទ្ធរបស់ក្លឹប Barcelona លោក Rivaldo បានព្យាការណ៍ថាលើកីឡាករ Marcus Rashford នឹងមានអនាគតល្អជាមួយក្លឹបថ្មីនៅពេលនេះ ។គួររំលឹកថាRashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយ Barcelona ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពីក្រុមបិសាចក្រហម Manchester United ។ការពិតអតីតយុវជនថ្នាល Man.Utd បានកាត់បន្ថយប្រាក់ខែរបស់ខ្លួនប្រមាណ ១៥ ភាគរយដើម្បីដំណើរការផ្ទេរមកលីកកំពូល LaLiga នេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរសប្រេស៊ីលថា Rashford នឹងមានអនាគតជាមួយ Barcelona(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់វីរបុរសប្រេស៊ីលដែលបានជួយអោយពួកគេលើកពាន World Cup 2002 Rivaldo បានពណ៌នាថាកីឡាករវ័យ 27 ឆ្នាំគឺជាកីឡាករដ៏អស្ចារ្យម្នាក់ៈ Rivaldo បានបញ្ជាក់ដូច្នេះថាៈRashford គឺជាកីឡាករដ៏អស្ចារ្យម្នាក់ ខ្ញុំជឿថាគាត់នឹងមានឱកាសបង្ហាញនូវកម្រិតលេងដែលគាត់មាន នៅពេលដែលគាត់យល់ពីតួនាទី និងអ្វីដែលគ្រូបង្វឹកចង់បានពីគាត់។ ប្រភព:Dailypost វីដេអូ: