

បច្ចុប្បន្នភាព៖ ពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ជាធម្មតាការរៀបចំព្រឹត្តិការណ៍ពហុកីឡា(ហ្គេម) តែងរៀបចំពិធីបើកធំ ខណៈពិធីបិទធ្វើក្នុងកម្រិតមួយសមរម្យ តែមានភាពដោយឡែក និងភាពអស្ចារ្យមួយផ្នែក មិនចាញ់ពិធីបើកឡើយ ។

លោកបន្ដថា «ពិធីបិទនេះ យើងក៏មានរៀបចំទស្សនីយភាពសម្ដែងដែរ ក្នុងនោះយើងបានប្រមូលផ្ដុំសិល្បៈករ សិល្បៈការិនី កងទ័ពរបស់យើងជិត ២ពាន់នាក់ សម្រាប់រៀបចំទស្សនីយភាពពិធីបិទ ហើយការរៀបចំនេះ យើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយ ដែលមានភាពស្រងះស្រងោច ភាពអាឡោះអាល័យ ភាពសប្បាយរីករាយ ឬក៏ជោគជ័យ ដើម្បីជាមោទនភាព និងរួមគ្នា ដើម្បីជោគជ័យក្នុងការរៀបចំស៊ីហ្គេមរបស់យើង»។
លោកសង្កត់ធ្ងន់ថា «ពិធីបិទដ្បិតថា មានកម្មវិធីតិចជាងពិធីបើក ក៏ប៉ុន្ដែមានភាពអស្ចារ្យ ។ ម្យ៉ាងសម្រស់ពហុកីឡដ្ឋានជាតិមរតកតេជោ អមជាមួយការតុបតែង និងភាពទំនើប បានទាក់ទាញទស្សនិកជនចង់ចូលទស្សនាទៅហើយ មិនបាច់ចាំតែមានពិធីអ្វីៗផ្សេងទៀតទេ ដូច្នេះយើងនៅតែរក្សាការងារនេះ ពិសេសការងាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ដែលជាអាទិភាពខ្ពស់បំផុតរបស់ CAMSOC ដែលយើងត្រូវបានរៀបចំពង្រឹង តាមរយៈយុន្ដការត្រួតពិនិត្យ និងការដាក់ចេញនូវការបទបញ្ជាផ្សេងៗ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន» ។
ជុំវិញការការងារសន្ដិសុខសណ្ដាប់ធ្នាប់ នឹងត្រូវរៀបចំឡើងវិញ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះគណៈកម្មាធិការជាតិ CAMSOC ក៏បានប្រកាសពីការបោះពុម្ភបណ្ណចូលទស្សនាជាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។ លោក វ៉ាត់ ចំរើន បន្ថែម ៕
ប្រភពព័ត៌មាន៖ freshnewsasia.com

គ្រូបង្វឹកក្រុម Real Madrid លោក Xabi Alonso បានទទួលរងនូវប្រតិកម្ម និង ការរិះគន់ក្រោយពីដាក់អោយកីឡាករ Rodrygo អង្គុយជាកីឡាករបម្រុងក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Club World Cup ទល់និងParis Saint-Germain នៅថ្ងៃពុធ។មិនថាតែពេលអតីតគ្រូបង្វឹកលោក Carlo Ancelloti នៅកាន់កាប់នោះទេ កីឡាករអន្តរជាតិប្រេស៊ីល Rodrygo មិនបានចូលលេងនោះឡើយ ខណៈ PSG ម្ចាស់ជើងឯក Ligue 1 របស់បារាំងបានយកឈ្នះដោយលទ្ធផល ៤-0 ។ឆ្លើយតបនិងការរិះគន់នេះអ្នកចាត់ការសញ្ជាតិអេស្បាញបានបញ្ជាក់ថាវាគឺជាការសម្រេចចិត្តបែបបច្ចេកទេស។Alonso បន្ថែមថា:យើងយល់ថាការដាក់កីឡាករផ្សេងចូលលេងនិងមានភាពល្អប្រសើរ។ បរាជ័យសម្រាប់ក្រុមដែលមានប្រវត្តិឈ្នះពានព្រឹត្តការណ៍ FIFA Club World Cup នាពេលនេះបានបង្វែរអារម្មណ៍ពួកគេផ្តោតទៅលើការរៀបចំត្រៀមយុទ្ធនាការប្រកួតមុនរដូវកាលថ្មី ២០២៥/២៦ចាប់ផ្តើម។អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស bj ប្រភព: