Close
Featured-Image
លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ពិធីបិទផ្លូវការព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងមានទស្សនីយភាពអស្ចារ្យ មិនចាញ់ពិធីបើកឡើយ
ទំហំអក្សរ
តូច
ធំ

បច្ចុប្បន្នភាព៖ ពិធីបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នឹងប្រព្រឹត្តទៅ នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅពហុកីឡដ្ឋានជាតិមរតកតេជោ ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ជាធម្មតាការរៀបចំព្រឹត្តិការណ៍ពហុកីឡា(ហ្គេម) តែងរៀបចំពិធីបើកធំ ខណៈពិធីបិទធ្វើក្នុងកម្រិតមួយសមរម្យ តែមានភាពដោយឡែក និងភាពអស្ចារ្យមួយផ្នែក មិនចាញ់ពិធីបើកឡើយ ។

លោកបន្ដថា «ពិធីបិទនេះ យើងក៏មានរៀបចំទស្សនីយភាពសម្ដែងដែរ ក្នុងនោះយើងបានប្រមូលផ្ដុំសិល្បៈករ សិល្បៈការិនី កងទ័ពរបស់យើងជិត ២ពាន់នាក់ សម្រាប់រៀបចំទស្សនីយភាពពិធីបិទ ហើយការរៀបចំនេះ យើងនឹងធ្វើឲ្យទទួលបាននូវប្រព័ន្ធទស្សនីយភាពមួយ ដែលមានភាពស្រងះស្រងោច ភាពអាឡោះអាល័យ ភាពសប្បាយរីករាយ ឬក៏ជោគជ័យ ដើម្បីជាមោទនភាព និងរួមគ្នា ដើម្បីជោគជ័យក្នុងការរៀបចំស៊ីហ្គេមរបស់យើង»

លោកសង្កត់ធ្ងន់ថា «ពិធីបិទដ្បិតថា មានកម្មវិធីតិចជាងពិធីបើក ក៏ប៉ុន្ដែមានភាពអស្ចារ្យ ។ ម្យ៉ាងសម្រស់ពហុកីឡដ្ឋានជាតិមរតកតេជោ អមជាមួយការតុបតែង និងភាពទំនើប បានទាក់ទាញទស្សនិកជនចង់ចូលទស្សនាទៅហើយ មិនបាច់ចាំតែមានពិធីអ្វីៗផ្សេងទៀតទេ ដូច្នេះយើងនៅតែរក្សាការងារនេះ ពិសេសការងាររក្សាសន្ដិសុខសណ្ដាប់ធ្នាប់ ដែលជាអាទិភាពខ្ពស់បំផុតរបស់ CAMSOC ដែលយើងត្រូវបានរៀបចំពង្រឹង តាមរយៈយុន្ដការត្រួតពិនិត្យ និងការដាក់ចេញនូវការបទបញ្ជាផ្សេងៗ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ និងឯកឧត្តមបណ្ឌិត ថោង ខុន» ។

ជុំវិញការការងារសន្ដិសុខសណ្ដាប់ធ្នាប់ នឹងត្រូវរៀបចំឡើងវិញ ដើម្បីធានាបាននូវសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ ក្នុងពិធីបិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ពិសេសរក្សាបាននូវកន្លែងអង្គុយសមស្របតាមចំនួនកៅអីនៃពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងនោះគណៈកម្មាធិការជាតិ CAMSOC ក៏បានប្រកាសពីការបោះពុម្ភបណ្ណចូលទស្សនាជាថ្មី សម្រាប់ប្រើប្រាស់ក្នុងពិធីបិទការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ជាផ្លូវការ ជំនួសបណ្ណចាស់ដែលត្រូវបានទុកជាមោឃៈ ។ លោក វ៉ាត់ ចំរើន បន្ថែម ៕

 

ប្រភពព័ត៌មាន៖ freshnewsasia.com

អត្ថបទទាក់ទង
  • Premier League

    # Team MP W D L F A G P
    1 AFC Bournemouth 0 0 0 0 0 0 +0 0
    2 Arsenal 0 0 0 0 0 0 +0 0
    3 Aston Villa 0 0 0 0 0 0 +0 0
    4 Brentford 0 0 0 0 0 0 +0 0
    5 Brighton & Hov… 0 0 0 0 0 0 +0 0
    6 Burnley 0 0 0 0 0 0 +0 0
    7 Chelsea 0 0 0 0 0 0 +0 0
    8 Crystal Palace 0 0 0 0 0 0 +0 0
    9 Everton 0 0 0 0 0 0 +0 0
    10 Fulham 0 0 0 0 0 0 +0 0
    11 Leeds United 0 0 0 0 0 0 +0 0
    12 Liverpool 0 0 0 0 0 0 +0 0
    13 Manchester City 0 0 0 0 0 0 +0 0
    14 Manchester United 0 0 0 0 0 0 +0 0
    15 Newcastle United 0 0 0 0 0 0 +0 0
    16 Nottingham Forest 0 0 0 0 0 0 +0 0
    17 Sunderland 0 0 0 0 0 0 +0 0
    18 Tottenham Hotspur 0 0 0 0 0 0 +0 0
    19 West Ham United 0 0 0 0 0 0 +0 0
    20 Wolverhampton Wanderers 0 0 0 0 0 0 +0 0