Close
Sponsor ads Featured-Image
Man UTD ផ្ទុះការចាប់អារម្មណ៍ ក្នុងការចុះហត្ថលេខាលើអ្នកចាំទីថ្មី ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ
ទំហំអក្សរ
តូច
ធំ

យោងតាមសារព័ត៌មាន Manchester Evening News បានឱ្យដឹងថា Manchester United ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើអ្នកចាំទី Anderlecht Bart Verbruggen ដែលជាអ្នកស្នងតំណែងអ្នកចាំទីដ៏មានសក្តានុពលសម្រាប់ David de Gea ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ។
របាយការណ៍នេះបានអះអាងទៀតថា De Gea គឺស្ថិតនៅក្នុងលក្ខខណ្ឌនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមួយជាមួយ Man Utd ។ ប៉ុន្តែលោក Erik ten Hag គ្រោងនឹងលក់គាត់ចេញ ហើយកីឡាករសញ្ជាតិអេស្ប៉ាញនឹងមិនត្រូវបានធានាតំណែងជាអ្នកចាំទីដៃទី១នៅរដូវកាលក្រោយនោះទេ។ Verbruggen ឥឡូវនេះបានក្លាយជាគោលដៅដ៏មានសក្តានុពលមួយរូបសម្រាប់ក្លឹប Manchester United Verbruggen កំពុងទាក់ទាញចំណាប់អារម្មណ៍ពីក្លឹបជាច្រើន បន្ទាប់ពីការបង្ហាញខ្លួនដ៏គួរឱ្យចាប់អារម្មណ៍របស់គាត់សម្រាប់ក្លឹប Anderlecht នៅរដូវកាលនេះ បើទោះបីជាធ្លាក់នៅក្នុងចំណាត់ថ្នាក់ទី 11 នៃក្របខ័ណ្ឌ Belgium Pro League ជាមួយនឹង 46 ពិន្ទុក៏ដោយ។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

Bart Verbruggen 2022-23

ads

ប្រភពព័ត៌មាន៖ Goal.com

អត្ថបទកំពុងចាប់អារម្មណ៍៖
ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ)
featured image

ខ្សែបម្រើស្លាបរបស់ក្រុមបិសាចក្រហម Man. United កីឡាករ Alejandro Garnacho បានបង្ហាញការគាំទ្ររបស់គាត់ចំពោះមិត្តរួមក្រុម Marcus Rashford ដោយពាក់អាវ Aston Villa ក្នុងថ្ងៃវិស្សមកាល។កីឡាករអន្តរជាតិអាហ្សង់ទីនបានបង្ហោះរូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់កាលពីយប់ថ្ងៃអាទិត្យដោយពាក់ឯកសណ្ឋានAston Villa កំលុងពេលនៅផ្ទះ។ មើលឃើញដូច្នេះមិត្តរួមក្រុមគឺសិស្សច្បង Rashford ដែលមានសុពលភាពកុងត្រារយៈពេលពីរឆ្នាំជាមួយក្លឹប Man.Utd បានបញ្ចេញមតិយ៉ាងខ្លីថា My Brother លើរូបភាពរបស់ Garnacho ហើយបានភ្ជាប់មកជាមួយនឹងEmoji រូបបេះដូងជាការអរគុណ។អត្ថបទកំពុងចាប់អារម្មណ៍៖ ប្លែកអារម្មណ៍ ! ខ្លួនជាកីឡាករ Man.Utd តែបែរជាពាក់អាវឯកសណ្ឋានក្លឹបផ្សេងទៅវិញ (មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សម្រាប់ Rashford កីឡាករអន្តរជាតិអង់គ្លេសបានចូលរួមជាមួយAston Villa ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេលប្រាំមួយខែក្នុងខែមករា បន្ទាប់ពីត្រូវបានរារាំងដោយអ្នកចាត់ការ Ruben Amorim ។ទោះជាយ៉ាងណាសម្រាប់អនាគតរបស់ Garnacho នៅ Old Trafford នៅតែស្ថិតក្នុងស្ថានភាពនៅទ្រឹង បន្ទាប់ពីគ្រូបង្វឹកលោក Ruben Amorim […]

ចុចអានបន្ត
អត្ថបទទាក់ទង