Close
Featured-Image
ក្រោយចាញ់២ប្រកួតជាប់គ្នា! Man.Utd សម្លឹងចង់ផ្តួល Wolverhampton ដើម្បីបន្តក្តីសង្ឃឹម Top-៤
ទំហំអក្សរ
តូច
ធំ

បិសាចក្រហម Man.Utd និងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ទទួលក្រុមភ្ញៀវ Wolverhamton សម្រាប់ការប្រកួត EPL នៅរាត្រីថ្ងៃសៅរ៏នេះវេលាមម៉ោង២១:០០យប់ ។ ក្រុមMan.Utdចង់រកជ័យជំនះបំពេញចិត្តអ្នកគាំទ្រវិញ ក្រោយបរាជ័យ២ប្រកួតជាប់គ្នា ខណៈ Wolverhampton បានស្ថិតក្នុងចំណាត់ថ្នាក់សុវត្តិភាពហើយ ក្រោយផ្តួលAston villa កាលពីសប្តាហ៏មុនខណៈកាប្រកួតនៅសល់៣ដងទៀតនិងបញ្ចប់រដូវកាល។
ក្រោយចាញ់ Real Sociedad ១ទល់និង០ កាលពីខែកញ្ញា ឆ្នាំមុន ក្រុម Man.Utdមិនដែលចាញ់ក្នុងផ្ទះទេ ២៧ប្រកួតចុងក្រោយនៅ Old Trafford។ប្រវត្តិជួបគ្នាកាលពីដើមរដូវកាលគឺWolverhampton បានផ្តួល Man.Utd ១ទល់និង០ កាលពីខែធ្នូ ខណៈប្រវត្តិជួបគ្នាកន្លងមក។
Man.Utd បច្ចុប្បន្នឈរនៅលេខរៀងទី៤និងមានគម្លា១ពិន្ទុប៉ុណ្ណោះពីក្រុមLiverpool ដូច្នេះការប្រកួតនេះនិងបន្តក្តីសង្ឃឹមពួកគេសម្រាប់តំណែង Top-៤ បន្តទៀត។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

៩ប្រកួតចុងក្រោយរវាងក្រុមទាំងពីរគឺរកបានគ្រាប់បាល់តែ១០គ្រាប់ប៉ុណ្ណោះខណៈ ៣គ្រាប់រកបាននៅទឹកដី Old Trafford។ទោះយ៉ាងណា ១១ប្រកួតក្រៅដីចុងក្រោយទល់និងក្រុមTop-៤គឺចាញ់១០ដងទៅហើយ។
១.៦ប្រកួតចុងក្រោយរបស់ Man.Utd គឺចាញ់២ឈ្នះ៣ស្មើ១ ខណៈWolverhampton ចាញ់២ឈ្នះ៤។
២.ជម្រើស១១នាក់ដំបូងសម្រាប់ Man.Utd អាចនិងចូលលេង
De Gea; Wan-Bissaka, Lindelof, Shaw, Dalot; Casemiro, Eriksen; Antony, Fernandes, Sancho; Rashford
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-២-៣-១)
៣.ជម្រើស១១នាក់ដំបូងសម្រាប់​Wolverhampton អាចនិងចូលលេង
Sa; Semedo, Dawson, Kilman, Toti; Neto, Neves, Lemina, Nunes; Costa, Cunha
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់ ៤-៤-២)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ Man.Utd ១:០ Wolverhampton

អត្ថបទទាក់ទង
  • Sponsor by 88Bol
  • Premier League

    # Team MP W D L F A G P
    1 Liverpool 36 25 8 3 83 37 +46 83
    2 Arsenal 36 18 14 4 66 33 +33 68
    3 Newcastle United 36 20 6 10 68 45 +23 66
    4 Manchester City 36 19 8 9 67 43 +24 65
    5 Chelsea 36 18 9 9 62 43 +19 63
    6 Aston Villa 36 18 9 9 56 49 +7 63
    7 Nottingham Forest 36 18 8 10 56 44 +12 62
    8 Brentford 36 16 7 13 63 53 +10 55
    9 Brighton & Hov… 36 14 13 9 59 56 +3 55
    10 AFC Bournemouth 36 14 11 11 55 43 +12 53
    11 Fulham 36 14 9 13 51 50 +1 51
    12 Crystal Palace 36 12 13 11 46 48 -2 49
    13 Everton 36 9 15 12 39 44 -5 42
    14 Wolverhampton Wanderers 36 12 5 19 51 64 -13 41
    15 West Ham United 36 10 10 16 42 59 -17 40
    16 Manchester United 36 10 9 17 42 53 -11 39
    17 Tottenham Hotspur 36 11 5 20 63 59 +4 38
    18 Ipswich Town 36 4 10 22 35 77 -42 22
    19 Leicester City 36 5 7 24 31 78 -47 22
    20 Southampton 36 2 6 28 25 82 -57 12
  • Sponsor by 88Bol