
SEA Games 2023៖ ក្រុមកីឡាបាល់បោះជម្រើសជាតិកម្ពុជា បានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ វិញ្ញាសាបុរស ៥នាក់ ទល់ ៥នាក់ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ហើយ ក្រោយបន្ដយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ដែលជាម្ចាស់មេដាយមាសស៊ីហ្គេម ១៨ជំនាន់ នៅមជ្ឈមណ្ឌលក្នុងសាលនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នេះ ។ នេះគឺជាប្រកួតទី២ ក្នុងពូលA បន្ទាប់ពីប្រកួតបើឆាកក្រុមបាល់បោះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមសិង្ហបុរី ដោយលទ្ធផល ៨៥-៦០ពិន្ទុ ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល គឺក្រុមកម្ពុជា ធ្វើបានកាន់តែល្អ ក្នុងជំនួបជាមួយក្រុមមេដាយមាស ១៨ជំនាន់ ដោយបានយកឈ្នះក្រុមហ្វីលីពីន ក្នុងលទ្ធផល ៧៩-៦៨ពិន្ទុ ដែលនាំឲ្យកម្ពុជា មាន ៤ពិន្ទុពេញ ឈរកំពូលតារាង និងបានកក់កៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាស្រេច មុនប្រកួតបញ្ចប់ពូល ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ីស្អែកនេះ៕

(អេស៉្បាញ)៖ នៅក្នុងជំនួបការប្រកួតយប់មិញ ខ្សែបម្រើឆ្នើម Federico Valverde បានទាត់បាល់បញ្ចូលទីបានយ៉ាងអស្ចារ្យនៅនាទីទី៩០+៣ ជួយឲ្យក្រុមអធិរាជស Real Madrid យកបាន៣ពិន្ទុពេញ ក្រោយផ្តួលក្រុម Athletic Club ១ទល់០ នៅកីឡដ្ឋាន Santiago Bernabeu ខណៈតាមពីក្រោយក្រុមគូប្រជែង Barcelona នៅ Laliga ៤ពិន្ទុ៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd មិនច្បាស់ថាបានលេងនៅ PLទៀត ក្រោយបន្តចាញ់ Wolves (មានវីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូខាងក្រោម៖ This angle of Fede Valverde’s goal is insane. pic.twitter.com/TZ642UXeoZ — TC (@totalcristiano) April 20, 2025