
ក្រុមញញួរធំ West Ham របស់អង់គ្លេសនិងត្រូវធ្វើការប្រកួតទទួលក្រុមភ្ញៀវ AZ Almaar របស់ហូឡង់ សម្រាប់វគ្គ១/២ផ្តាច់ព្រ័ត្រជើងទី១ នៅវេលាទាបភ្លឺឈានចូលថ្ងៃសុក្រស្អែកនេះ។ ក្រុមWest Ham នៅមិនទាន់សុវត្តិភាពនៅឡើយសម្រាប់លីកកំពូលអង់គ្លេសដោយឈរនៅចំណាត់ថ្នាក់ ទី៥ ខណៈ AZ ឈរនៅលេខរៀងទី៤។
១៤ប្រកួតចុងក្រោយគ្រប់ក្របខណ្ឌប្រកួត West Ham ចាញ់តែ៤លើកប៉ុណ្ណោះ ទោះយ៉ាងណាកៅអីលោក David Moyes កំពុងឡើងកំដៅ ក្រោយពី ចាញ់៣លើកជាប់គ្នានៅ premier League ប៉ុន្តែបានស្តារមុខមាត់វិញក្រោយផ្តួល Man.Utd ក្នុងផ្ទះ។ ទោះយ៉ាងណា West Ham បាន ធ្លាក់ចេញពីវគ្គ១/២ផ្តាច់ព្រ័ត្រ កាលពិរដូវកាលមមុនក្រោមថ្វីជើង Frankfurt ក៏សម្លឹងចង់ឆ្លងទៅវគ្គផ្តាច់ព្រ័ត្រនៅពេលនេះផងដែរ។
សម្រាប់AZ ធ្លាប់ឈានដល់វគ្គផ្តាច់ព្រ័ត្រ UEFA Cup រឺ Europa League ១លើកក្នុងឆ្នាំ១៩៨១ និង ៤ក្រុមចុងក្រោយនៅរដូវកាល ២០០៤-២០០៥។
ប្រវត្តិក្រុមទាំងពីរមិនធ្លាប់ជួបគ្នាទេ ប៉ុន្តែ AZ ធ្លាប់ជួបក្រុមមកពីEPLគឺMan.Utd១៣ឆ្នាំមុន នៅEuropa League វគ្គជម្រុះក្នុងពូលដោយស្មើ០-០ក្នុងផ្ទះ ប៉ុន្តែបរាជ័យ០-៤នៅទឹកដី Old Trafford។
១.៦ប្រកួតចុងក្រោយនៅEuropa League គឺWest Ham ឈ្នះ៥ស្មើ១ ខណៈ AZ ឈ្នះ៥ និង ចាញ់១។
២.លទ្ធផលទស្សន៍ទាយសម្រាប់គូនេះគឺ West Ham ២:១ AZ Almaar
ប្រភព:Sportsmole

អតីតអ្នកចាំទីឆ្នើមនិងជាលីជេនរបស់ក្រុមអធិរាជស Real Madrid កីឡាករ Keylor Navasសញ្ជាតិកូស្តារីកា និងជាអ្នកឈ្នះពានរង្វាន់ UEFA Champions League បីសម័យកាលជាប់ៗគ្នាជាមួយ Real Madrid បានចូលរួមជាមួយ ក្លឹបនៅលីកកំពូលម៉ិកស៊ិកគឺ Pumas UNAM ជាផ្លូវការហើយ។ នៅក្នុងសន្និសីទសារព័ត៌មានដំបូងអ្នកចាំទីដៃស្អិត Navas បានបង្ហើបប្រាប់ថាគ្រូបង្វឹកក្រុមជម្រើសជាតិកូស្តារីកា Miguel Herrera បានដើរតួយ៉ាងសំខាន់ក្នុងការផ្តល់អោយគាត់សម្រេចចិត្តមកទីនេះ ។អត្ថបទកំពុងចាប់អារម្មណ៍៖ វីរបុរស Real Madrid ម្នាក់ទៀតផ្លាស់ទៅលេងនៅលីកកំពូលម៉ិកស៊ិក(មាន១វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស Navas បាននិយាយថា “ខ្ញុំបាននិយាយជាមួយ Miguel ។ គាត់ស្គាល់លីក និងក្លឹប ហើយគាត់បានប្រាប់ខ្ញុំថាកុំមានមន្ទិលសង្ស័យអ្វីឡើយ ខ្ញុំនឹងចូលរួមជាមួយក្រុមធំមួយជាមួយនឹងមហិច្ឆតា។ គាត់ណែនាំខ្ញុំឱ្យទទួលយកការផ្តល់ជូននិង សម្របសម្រួលការផ្លាស់ប្តូរមកទីនេះ។Pumas បានចំណាយប្រាក់ប្រមាណ២ លានដុល្លារដើម្បីទិញផ្តាច់កុងត្រា Navas ពីក្លឹប Newell’s Old Boys ដែលជាទីកន្លែងគាត់ចាប់ផ្តើមអាជីពនៅទីនោះ។ Navas […]



