Close
Close
Ads: 88BOL
Juventus មានប្រវត្តិល្អបំផុតក្នុងផ្ទះមុនពេលជួប Sevilla វគ្គ ១/២ ផ្តាច់ព្រ័ត្រជើងទី១ (មានវីដេអូ)
ទំហំអក្សរ
តូច
ធំ

ក្រុមម្ចាស់ផ្ទះ​ Juventus និងត្រូវបើកទ្វារកីឡាដ្ឋានទទួលក្រុមភ្ញៀវ Sevilla សម្រាប់ការប្រកួតក្របខណ្ឌ Europa League ជើងទី១វគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រនៅវេលាម៉ោង ២រំលងអធ្រាតឈានចូលថ្ងៃទី ១២ ឧសភា ២០២៣នេះ។ ក្រុមយក្សអ៊ីតាលីបានទម្លាក់ Sporting CP នៅវគ្គ៨ក្រុម​ចុង​ក្រោយខណៈ Sevilla បានទម្លាក់ Man.Utd ។

សម្រាប់ការប្រកួតក្នុងផ្ទះ Juventus ធ្វើបានល្អ ដោយ​ឈ្នះ១២ប្រកួតចុងក្រោយក្នុងផ្ទះធ្វើបាន Cleansheet ៦ដង។ Sevilla មានកំណត់ត្រា​មិនល្អនោះ ទេទល់និង Juventus ដោយចាញ់ពីរដង និងឈ្នះតែមួយលើកគត់ក្នុងចំណោមការជួបគ្នាបួនលើក ទោះយ៉ាងណាការប្រកួតប្រាំមួយលើកចុង​ក្រោយរបស់ពួកគេជាមួយនឹងក្លឹបអ៊ីតាលីផ្សេងទៀតក្នុងក្របខ័ណ្ឌ Europa League Inter គឺទទួលបានជ័យជំនះខណៈការប្រកួតចុងក្រោយបំផុត​បានឈ្នះនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ឆ្នាំ ២០២០និងជាក្លឹបដ៏ជោគជ័យដែលធ្លាប់ឈ្នះ៦ដងក្នុងប្រវត្តិសាស្រ្ត។
១.៦ប្រកួតចុងក្រោយរបស់ Juventus នៅក្របខណ្ឌ Europa League គឺឈ្នះ ៤ និង ស្មើ២ ខណៈ​ Sevilla ឈ្នះ៣ចាញ់២ស្មើ១។
២.ជម្រើស១១នាក់ដំបូងសម្រាប់Juventus អាចនិងចូលលេង
Szczesny; Danilo, Bonucci, Sandro; Cuadrado, Fagioli, Locatelli, Rabiot, Kostic; Di Maria; Vlahovic
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៣-៥-២)
៣.ជម្រើស១១នាក់ដំបូងសម្រាប់Sevilla អាចនិងចូលលេង
Bounou; Navas, Bade, Gudelj, Acuna; Gueye, Rakitic; Ocampos, Torres, Gil; En-Nesyri
(ទម្រង់លេងអាចនិងយកមកប្រើប្រាស់៤-២-៣-១)
៤.លទ្ធផលទស្សន៍ទាយសម្រាប់គូទាំងពីរនេះគឺ Juventus ២:១ Sevilla ។
ប្រភព:Sportsmole &whoscored
វីដេអូ Sevilla ទម្លាក់ Man.Utd វគ្គ ១/៤

វីដេអូ Juventus ទម្លាក់Sporting វគ្គ ១/៤

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
អត្ថបទកំពុងចាប់អារម្មណ៍៖
Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ MLS
featured image

បរទេស៖ បើយោងតាមរបាយការណ៍ថ្មីមួយ ក្រុមបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករ Brian Gutierrez ដែលលេងឲ្យក្រុម Chicago Fire FC នៅលីគ (Major League Soccer) MLS នៅរដូវក្តៅនេះ។ កីឡាករ​វ័យ ១៩ ឆ្នាំរូបនេះ ​បាន​បង្ហាញ​ខ្លួន ១៥ លើក​នៅ​រដូវ​កាល​នេះ ដោយ​មាន Assists ៤ ដង​។ ហើយ Gutierrez បានលេងតំណាងឱ្យសហរដ្ឋអាមេរិកនៅថ្នាលយុវជន ទោះបីជាថ្មីៗនេះត្រូវបានបដិសេធនូវឱកាសដើម្បីតំណាងឱ្យប្រទេសរបស់ខ្លួនក្នុងការប្រកួត U20 World Cup ក៏ដោយ។ បច្ចុប្បន្នក្រុម Chicago Fire គឺជាក្រុមបាតតារាងទីពីរនៃ MLS Eastern Conference ដោយគ្រាន់តែឈ្នះ ៣ ដងប៉ុណ្ណោះក្នុង ១៦ ប្រកួតមកទល់ពេលនេះ ប៉ុន្តែ Gutierrez នៅតែបង្ហាញពីសមត្ថភាពដ៏ល្អរបស់ខ្លួន៕អត្ថបទកំពុងចាប់អារម្មណ៍៖ Man Utd ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករវ័យក្មេងម្នាក់ ដែលប្រកបអាជីពនៅលីគ […]

ចុចអានបន្ត
អត្ថបទទាក់ទង
  • Sponsor By 88BoL