Close
Sponsor ads Featured-Image
ឆ្លុះបញ្ចាំងពីភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសី ក្រោយឈ្នះមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ដ្រ
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។ ជោគជ័យនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ តំណាងលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានរង់ចាំភាពសប្បាយរីករាយបែបនេះជាយូរមកហើយ ហើយទីបំផុតដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានជំរុញឲ្យសហព័ន្ធសម្រេចដណ្ដើមមេដាយមាសជូនជាតិ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ក្នុងនាមឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ពួកយើងពិតជាសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ដោយសារមុននឹងទទួលបានមេដាយមាសនេះ ពួកយើងបានរៀបចំយុទ្ធសាស្ដ្រជាយូរមកហើយ។ ជាមួយគ្នា ខ្ញុំក៏សូមថ្លែងអំណរគុណរាជរដ្ឋាភិបាល CAMSOC ដែលបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងគុណផលកម្រិតខ្ពស់ រហូតដណ្ដើមបានមេដាយមាសពេលនេះ»។

«ក្រោយជោគជ័យនេះ កីឡាវាយសីនឹងមានការរីកចម្រើន ពីក្រោម ដល់លើ មានន័យថា នឹងរីកចម្រើនកាន់តែខ្លាំង ជាក់ស្ដែងទីលានទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីមុនយើងគ្រោងធ្វើតែ ៤០០កៅអីទេ តែជាក់ស្ដេងមានទស្សនិកជន មកអ្នកទស្សនាលើសពី ១ពាន់នាក់រៀងៗរាល់ថ្ងៃ ។ នេះសបញ្ជាក់ឲ្យឃើញថា កីឡាវាយសី តាមរយៈស៊ីហ្គេមនេះ បានធ្វើឲ្យសន្ទុះកើនឡើងទ្វេដង។ អ៊ីចឹងយើងមានសុទិដ្ឋិនិយមកីឡាវាយសី នឹងកាន់តែរីកចម្រើនថែមទៀត» ។ លោក ជាម សុភា បន្ថែម។

គួរបញ្ជាក់ថា ប្រភេទកីឡាវាយសី នៅមិនទាន់បញ្ចប់ការប្រកួតរបស់ខ្លួននោះទេ ពោលគឺនៅសល់វិញ្ញាសាវាយគូ និងវិញ្ញាសាឯកត្តជនទៀត ហើយបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កម្ពុជានៅមិនសង្ឃឹមដណ្ដើមបានមេដាយជាបន្ដបន្ទាប់ទៀតផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
ប៉ះរបស់ពិត! ហ្វេន Real បន្ទោសកីឡាករ២រូប ក្រោយចាញ់ PSG ៤គ្រាប់យ៉ាងអាម៉ាស់ (មានវីដេអូ)
featured image

(USA)៖ កាលពីរាត្រីរំលងអាធ្រាតយប់មិញនេះ ក្លឹបអធិរាជស Real Madrid បានធ្លាក់ចេញពីពានរង្វាន់ FIFA Club World Cup ២០២៥ បន្ទាប់ពីក្លឹបយក្សបារាំង Paris Saint-Germain លុតគ្មានប្រណីក្នុងលទ្ធផល ៤ទល់នឹង០ ក្នុងវគ្គពាក់កណ្តាលព្រ័ត្រ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យ Real Madrid ស្គាល់នូវរបស់ពិត តាំងពីដើមតង់ទី១មកម្លេស។ ស្របពេលអ្នកគាំទ្រ ដាក់បន្ទុកលើខ្សែការពារ Antonio Rudiger និង Raul Asencio ក្រោយពីពួកបង្កកំហុស៕អត្ថបទកំពុងចាប់អារម្មណ៍៖ អតីតតារាឆ្នើម MAN UTD រំភើបភ្ញាក់ផ្អើលឥតឧបមា! ក្រោយបានលេងរួមក្រុមជាមួយ De Bruyne សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស សូមទស្សនានូវវីដេអូ Highlights ខាងក្រោម៖ ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង