Close
Sponsor ads Featured-Image
ឆ្លុះបញ្ចាំងពីភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសី ក្រោយឈ្នះមេដាយមាសលើកដំបូងក្នុងប្រវត្តិសាស្ដ្រ
ទំហំអក្សរ
តូច
ធំ

(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជា បានសម្រេចផែនការដណ្ដើមមេដាយមាស ១គ្រឿងជូនជាតិ បន្ទាប់ពីក្រុមកីឡាវាយសីកម្ពុជា បានយកឈ្នះក្រុមមីយ៉ាន់ម៉ា ក្នុងវគ្គផ្ដាច់ព្រ័ត្រ លើវិញ្ញាសាក្រុមចម្រុះ នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់មិញ។ ជោគជ័យនេះ បានធ្វើឲ្យថ្នាក់ដឹកនាំ និងអ្នកគាំទ្រសប្បាយរីករាយជាខ្លាំង ដែលឆ្លុះបញ្ចាំងឲ្យឃើញភាពរីកចម្រើនទ្វេដងរបស់កីឡាវាយសីកម្ពុជា។

សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស

ads

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ តំណាងលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានគូសបញ្ជាក់ថា សហព័ន្ធបានរង់ចាំភាពសប្បាយរីករាយបែបនេះជាយូរមកហើយ ហើយទីបំផុតដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក៏ដូចជាគណៈកម្មាធិការជាតិ CAMSOC ព្រមទាំងការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ទាំងថ្នាក់ដឹកនាំ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី បានជំរុញឲ្យសហព័ន្ធសម្រេចដណ្ដើមមេដាយមាសជូនជាតិ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «ក្នុងនាមឯកឧត្តម លី កុសល ប្រធានសហព័ន្ធ ពួកយើងពិតជាសប្បាយចិត្ត និងមានមោទនភាពជាខ្លាំង ដោយសារមុននឹងទទួលបានមេដាយមាសនេះ ពួកយើងបានរៀបចំយុទ្ធសាស្ដ្រជាយូរមកហើយ។ ជាមួយគ្នា ខ្ញុំក៏សូមថ្លែងអំណរគុណរាជរដ្ឋាភិបាល CAMSOC ដែលបានបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព បច្ចេកទេស និងគុណផលកម្រិតខ្ពស់ រហូតដណ្ដើមបានមេដាយមាសពេលនេះ»។

«ក្រោយជោគជ័យនេះ កីឡាវាយសីនឹងមានការរីកចម្រើន ពីក្រោម ដល់លើ មានន័យថា នឹងរីកចម្រើនកាន់តែខ្លាំង ជាក់ស្ដែងទីលានទស្សនាការប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ពីមុនយើងគ្រោងធ្វើតែ ៤០០កៅអីទេ តែជាក់ស្ដេងមានទស្សនិកជន មកអ្នកទស្សនាលើសពី ១ពាន់នាក់រៀងៗរាល់ថ្ងៃ ។ នេះសបញ្ជាក់ឲ្យឃើញថា កីឡាវាយសី តាមរយៈស៊ីហ្គេមនេះ បានធ្វើឲ្យសន្ទុះកើនឡើងទ្វេដង។ អ៊ីចឹងយើងមានសុទិដ្ឋិនិយមកីឡាវាយសី នឹងកាន់តែរីកចម្រើនថែមទៀត» ។ លោក ជាម សុភា បន្ថែម។

គួរបញ្ជាក់ថា ប្រភេទកីឡាវាយសី នៅមិនទាន់បញ្ចប់ការប្រកួតរបស់ខ្លួននោះទេ ពោលគឺនៅសល់វិញ្ញាសាវាយគូ និងវិញ្ញាសាឯកត្តជនទៀត ហើយបើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ កម្ពុជានៅមិនសង្ឃឹមដណ្ដើមបានមេដាយជាបន្ដបន្ទាប់ទៀតផងដែរ៕

អត្ថបទកំពុងចាប់អារម្មណ៍៖
គុណភាពអត់ហ្នឹង? Real Madrid សម្លឹងឃើញកីឡាករវ័យក្មេងម្នាក់ យកមកជំនួស Modric
featured image

(អេស៉្បាញ)៖ បន្ទាប់ពីខ្សែបម្រើ Luka Modric ប្រកាសចែកផ្លូវ! ក្លឹបអធិរាជស Real Madrid បានកំណត់អត្តសញ្ញាណលើខ្សែបម្រើវ័យក្មេង Kees Smit របស់ក្រុម AZ Alkmaar ខណៈកីឡាករវ័យ ១៩ឆ្នាំ កំពុងតែទទួលបានចំណាប់អារម្មណ៍ពីក្លឹបគូប្រជែង Barcelona ផងដែរ។ គួរជម្រាបដែរថា Smit មានតម្លៃខ្លួនផ្ទេរប្រមាណ ២១.៤លានអឺរ៉ូ ៕អត្ថបទកំពុងចាប់អារម្មណ៍៖ តោះមកស្គាល់កីឡាករ ១០រូប កំពុងសំងំកើបប្រាក់មហាសាលនៅ Saudi Pro League (មាន១០វីដេអូ) សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស ប្រភព៖ SPORTbible

ចុចអានបន្ត
អត្ថបទទាក់ទង